adverise with khmeread 160328213558 01 uae apartment fire exlarge 169

ព្រឹក​មិញ​នេះ​ភ្លើង​ឆេះ​អគារ​ខ្ពស់​នៅ​ឌុយ​បៃ​មួយទៀត​ហើយ​!

​    ​ប៉ូលិស​បាន​និយាយថា អគ្គីភ័យ​ដ៏​ធំ​មួយ​បាន​លេប​ត្របាក់​ផ្នែក​មួយ​នៃ​អគារ​លំនៅដ្ឋាន​ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ អគ្គីភ័យ​នេះ​បាន​រលត់ទៅវិញ​ហើយ និង​គ្មាន​អ្នករបួស​ឬ​ស្លាប់​នោះទេ​។ អគារ​យ៉ាងតិច​ចំនួន​ពីរ​ទៀត​បាន​រោល​ខ្លោច​។ 

​    ​មនុស្ស​រស់នៅក្នុង​អគារ​លំនៅដ្ឋាន​នេះ​រួមជាមួយ​នឹង​អគារ​ខ្ពស់ៗ​ជិតខាង​ទៀត​នៅ​សង្កាត់ Emirate of Ajman ក្នុង​ទីក្រុង​ឌុយ​បៃ​ត្រូវបាន​ជន្លៀស​ចេញ​ដោយ​គ្មាន​ឧបទ្ទវ​ហេតុអ្វី​នោះទេ ហើយ​អគ្គីភ័យ​ក៏ត្រូវ​បាន​ពន្លត់​ទាំងស្រុង​ហើយ​ដែរ​។ 

​     មេ​ប៉ូលិស​ទីក្រុង​ឌុយ​បៃ​លោក Brigadier Sheikh Sultan bin Abdullah Al Nuaimi បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា មាន​ស្ត្រី​ពរ​ពោះ​ម្នាក់​ពិបាក​ដកដង្ហើម​ពេល​មាន​អគ្គីភ័យ​។ 

​    ​គួរ​បញ្ជាក់ថា នេះ​គឺជា​អគ្គីភ័យ​លើក​ទី​បី​ហើយ​ដែល​កើតឡើង​ចំពោះ​អគារ​ខ្ពស់ៗ​កប់​ពពក​នៅ​ទីក្រុង​អ្នកមាន​មួយ​នេះ​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ ដោយ​លើកទីមួយ​គឺ​ឆេះ​អគារ Torch skyscraper នៅ​ខែកុម្ភៈ ឆ្នាំ​២០១៥, លើក​ទី​ពីរ​ឆេះ​អគារ​សណ្ឋាគារ Address Hotel នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល និង​ចុងក្រោយ​គឺ​អគារ​លំនៅដ្ឋាន​ដែល​ឆេះ​កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​អង្គារ​នេះ​៕  

ប្រភព៖ CNN

adverise with khmeread

មតិយោបល់