adverise with khmeread 12910386 944032662378316 1226269534 n

ឃាត់​បុរស​ខ្ទើយ​លួច​ទូរស័ព្ទ​បុរស​ជនជាតិ​កូរ៉េ​

     ភ្នំពេញ ៖ មនុស្ស​ប្រភេទ​ទី​៣​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​កណ​តា​ល​ទី​១​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី​២៨​ មីនា ឆ្នាំ២០១៦ ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​បុរស​ជនជាតិ​កូរ៉េ  នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​កែង​ផ្លូវ​លេខ​១៣០​ភូមិ​៣ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌ​ខណ្ឌដូនពេញ។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ ស្រី​ភី​ន ភេទ​ប្រុស​(​ខ្ទើយ​)​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ផ្លូវ​រទេះភ្លើង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ពីបទ លួច​(​ទូរ​សព្ទ័​ដៃ​)​នៅ​ចំនុច​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​កែង​ផ្លូវ​លេខ​១៣០​ភូមិ​៣​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ។​

     ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក​បាន​មាន​ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​ស៊ុ​ង​មួយ​ប្រគល់​ឲ្យ​ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េ​វិញ​ឈ្មោះ  BAEK NAMHEUNG ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជនជាតិ​កូរ៉េ មុខរបរ​លក់​រថយន្ត​មាន​ទីលំនៅ​ផ្ទះ​លេខ​៥៩៨​ផ្លូវ​លេខ​៣៤២​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់