អ្នកវិទ្យាសាស្ត្រកំពុងសិក្សាមើលថាតើទឹកខ្ពុរមាត់អាចទប់ស្កាត់កូវីដ១៩បានឬអត់

ទឹកខ្ពុរមាត់មានសក្តានុពលក្នុងការការពារប្រឆាំងនឹងការឆ្លងកូវីដ១៩ ដោយសម្លាប់វីរុសកូរ៉ូណា មុនវាអាចឆ្លងចូលទៅក្នុងសារពាង្គកាយមនុស្ស។ នេះបើយោងតាមការសិក្សាថ្មីមួយបានលើកឡើង។

វីរុសកូរ៉ូណាគឺស្ថិតនៅក្នុងថ្នាក់ "វីរុសខាងក្រៅខ្លួន" ដែលមានន័យថា ពួកវាបានគ្របដណ្តប់ដោយស្រទាប់ខ្លាញ់ ដែលងាយរងគ្រោះពីសារធាតុគីមីមួយចំនួន។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុមនិយាយថា ទឹកខ្ពុរមាត់អាចបំផ្លាញស្រទាប់ខាងក្រៅនៃវីរុសនេះ ដោយការការពារការចម្លងរបស់វានៅក្នុងមាត់និងបំពង់ក។

អ្នកវិទ្យាសាស្ត្រនិយាយថាចាំបាច់ត្រូវសាកល្បងជាបន្ទាន់នូវប្រសិទ្ធភាពទឹកខ្ពុរមាត់ក្នុងការសាកល្បងនានា ទោះបីបច្ចុប្បន្ននេះមិនមានភស្តុតាងវេជ្ជសាស្ត្រណាមួយថាវានឹងទទួលជោគជ័យក៏ដោយ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយរួចហើយថា "គ្មានភស្តុតាងណាមួយដែលថាការប្រើទឹកខ្ពុរមាត់នឹងការពារអ្នកពីការឆ្លងវីរុសកូរ៉ូណាទេ"។

អ្នកនិពន្ធនៃការសិក្សានេះមិនបាននិយាយថា ទឹកខ្ពុរមាត់ដែលអាចរកបានក្នុងពេលបច្ចុប្បន្ន អាចការពារកូវីដ១៩បាននោះទេ ប៉ុន្តែបញ្ជាក់ថា ការសិក្សាបន្ថែមទៅលើសារធាតុគីមីក្នុងទឹកខ្ពុរមាត់អាចនឹងមានប្រយោជន៍៕ ប្រភព៖ Daily Mail លីង 


 

adverise with khmeread