adverise with khmeread Texting

អ្នកវិទ្យាសាស្ត្រ​អះអាងថា បញ្ចប់​សារ​ដោយ​សញ្ញា​ខណ្ឌ​បង្ហាញថា​គ្មាន​ចិត្ត​គ្មាន​ថ្លើម​និង​គំរោះគំរើយ​

​ការស្រាវជ្រាវ​បាន​រកឃើញថា ការប្រើ​សញ្ញា​ខណ្ឌ​ឬ Full stop ក្នុង​សារ​គឺ​មិន​ខុស​អ្វី​ពី​ការបិទ​ចោល​ភ្លឹប​នូវ​ការសន្ទនា​នោះទេ​។ គ្រប់គ្នា​សុទ្ធតែ​ដឹងថា ការបញ្ចប់​នូវ​ការសរសេរ​សារ​ជា​អក្សរ​ដោយ​ប្រើ​សញ្ញា​ខណ្ឌ​គឺ​ហាក់ដូចជា​គំរោះគំរើយ​ខ្លាំងណាស់ ហើយ​ឥឡូវ​ការស្រាវជ្រាវ​បានបញ្ជាក់​ថា​វា​ពិត​ជាមាន​លក្ខណៈ​គំរោះគំរើយ​និង​គ្មាន​ចិត្ត​គ្មាន​ថ្លើម​ពិតមែន​។ 

​អ្នក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ University of Binghamton បាន​រកឃើញថា សារ​ដែល​បញ្ចប់​ដោយ​សញ្ញា​ខណ្ឌ​ត្រូវបាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ដែល​ចូលរួម​ធ្វើតេស្ត​ចំនួន ១២៦ នាក់​យល់ឃើញ​ជាទូទៅ​ថា​ពុំមាន​ភាពស្មោះត្រង់ ឬ​ជាការ​ធ្វើ​ពើ នេះ​ប្រហែល​មកពី​របៀប​ប្រើប្រាស់​សារ​សម័យ​ទំនើប​នេះ​គឺ​គេ​ប្រកាន់​ចំពោះ​សញ្ញា​រំខាន ដូចជា សញ្ញា​ខណ្ឌ​នេះ​ជាដើម​។​

​ការសិក្សា​នេះ​បានចាប់ផ្តើម​ធ្វើឡើង​សម្រាប់​ជាការ​តាមដាន​ជាក់ស្តែង​នូវ​រឿង​មួយ ដែល​ចេញផ្សាយ​ក្នុង​វេ​ប​សាយ New Republic ក្នុង ២០១៣​។ អ្នកសារព័ត៌មាន​លោក Ben Crair បានសរសេរថា "​ខ្ញុំ​បាន​កត់សម្គាល់ឃើញ​វា​នៅក្នុង​សារ​ជា​អក្សរ និង Chat អន​ឡាញ​របស់ខ្ញុំ ដោយ​មនុស្ស​ដែល​បាន​ប្រើ​សញ្ញា​ខណ្ឌ​គឺ​មិនមែន​ប្រើ​ក្នុង​បំណង​ប្រកាសថា​បញ្ចប់​ប្រយោគ​នោះទេ តែ​ដើម្បី​ប្រកាសថា រូបគេ​មិន​សប្បាយ​ចិត្តនឹង​ប្រយោគ​ដែល​គេ​ទើបតែ​បញ្ចប់​អំបាញ់មិញ​នេះ​ទេ​។ គេ​អាច​មានន័យថា ឈប់​និយាយ​គ្នា​តែម្តងទៅ ឬក៏​បន្តទៅ​និយាយ​អ្វី​ផ្សេង​"​។ 

​ពួក​អ្នកស្រាវជ្រាវ​បាន​សរុបសេចក្តី​ថា ការលើកឡើង​របស់លោក Crair ប្រហែលជា​ត្រឹមត្រូវ​ហើយ ពោល​សញ្ញា​ខណ្ឌ​ពិតជា​បានធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ទទួលបាន​នូវ​បំណង​មិន​ស្មោះត្រង់​ពី​ភាគី​ម្ខាង​ទៀត​ពិតមែន​។ 

​បើ​យោងតាម​កាសែត Washington Post ការស្រាវជ្រាវ​បន្ថែម​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ដដែល​បាន​រកឃើញថា សញ្ញា​ឧទាន (!) មាន​លក្ខណៈ​រួសរាយ​ជាង និង​ស្មោះត្រង់​ជាង​ការដែល​មិន​ដាក់​សញ្ញា​អ្វី​ទាំងអស់​៕ 

​ប្រភព​៖ ថេ​ឡេ​ក្រាប​

adverise with khmeread
ប្រភព៖ ថេ​ឡេ​ក្រាប​

មតិយោបល់