adverise with khmeread 47d99fc9 3369 4aaf 944d 73ec9f3ed497

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​នៅ​កំពត​

      កំពត ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ត្រាច​ខេត្តកំពត​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃ២៩ មីនា ឆ្នាំ​២០១៦​ នេះ​បន្ទាប់ពី​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៨ ​មីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រៃនប់ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​។​

     ប៉ូលិស​និយាយថា  ជនជាប់ចោទ​ឈ្មោះ​សុខ ណា​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រៃនប់ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ការចាប់ខ្លួន​នេះ​យោងតាម​ដី​កា​លេខ​៥៥​ចុះ​ថ្ងៃទី​១​ ​មីនា ឆ្នាំ​២០១៦​ ដោយ​លោក​ចៅក្រម​ស៊ើបសួរ​ កឹម រ៉ាវី ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៥ ​មេសា ​ឆ្នាំ​២០១៥​កន្លងទៅនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់