Real Madrid កំពុងឃ្លាំមើលកីឡាករ ErlingHaalandបន្ទាប់ពីកីឡាករ Luka Jovicធ្វើមិនបានល្អ

        តាម​ព័ត៌មាន​ថា ក្លឹបយក្សអេស្ប៉ាញReal Madrid កំពុង​តាម​ឃ្លាំ​មើល​​កីឡាករ​ ErlingHaalandខណៈក្របខណ្ឌ Bundesliga ត្រៀម​វិលត្រឡប់​មកកាន់ការប្រកួតវិញ​នៅ​ចុងសប្តាហ៍​នេះ។

        ក្លឹប​ Real Madrid ​កំពុង​តែ​ស្វែង​ខ្សែប្រយុទ្ធ​ម្នាក់​ ដើម្បី​ជំនួស​តំណែង​របស់​កីឡាករ​នៅ​ពហុកីឡាដ្ឋាន Bernabeuបន្ទាប់ពី​កីឡាករ Luka Jovicធ្វើ​មិនសូវ​បាន​ល្អ ចាប់តាំងពី​មក​ដល់​នៅ​រដូវក្តៅ​។

        ក្លឹប Real Madrid នឹង​តាម​មើលខ្សែប្រយុទ្ធErling នៅពេល​ក្របខណ្ឌ Bundesliga ចាប់ផ្តើម​ឡើងវិញ​នៅ​ចុងសប្តាហ៍​នេះ។ Erlingបាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ក្នុង​វិស័យ​បាល់ទាត់​ បន្ទាប់ពី​ធ្វើ​បាន​ល្អពេញ​មួយរដូវកាល​នៅ​ក្លឹប Red Bul Salzburg ហើយនៅ​ពេល​នេះបន្ត​ធ្វើ​បាន​ល្អ​នៅ​ក្លឹប Dortmund ។

        ខ្សែប្រយុទ្ធវ័យ​១៩​ឆ្នាំរូបនេះ ​រកបាន​១២​គ្រាប់​ក្នុងការ​បង្ហាញមុខ​១១​ប្រកួត​ បន្ទាប់ពី​ចូល​រួម​ជាមួយ​ក្លឹប Dortmund កាល​ពីខែ​មករា។ ក្លឹប Real Madrid ចាត់ទុក​កីឡាករ​សញ្ជាតិ​ន័រវ៉េស​រូបនេះ​ជា​កីឡាករម្នាក់​ក្នុងចំណោម​គោលដៅ​ផ្ទេរចម្បង​ បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរកីឡាកររូបនេះ​កន្លងមក៕

adverise with khmeread