Liverpool ចាប់អារម្មណ៍កីឡាករយុវជនប្រេស៊ីលដែលគេចាត់ទុកជា Neymar ទី២

        ក្លឹបហង្សក្រហមLiverpool បាន​ផ្តោត​គោលដៅផ្ទេរ​​លើ​កីឡាករវ័យក្មេងTalles Magno​ ខណៈ​ពួកគេកំពុង​សម្របខ្លួន​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្របខណ្ឌ EPL ។

        បើទោះបីជាមាន​វ័យ​ទើប​តែ​១៧​ឆ្នាំ​ ក៏ប៉ុន្តែTalles ​បាន​លេងបាល់​ស្ទើរតែ​ពេញមួយ​រដូវ​កាល​សម្រាប់​ក្លឹប Vasco da Gama នៅ​​ក្របខណ្ឌ​កំពូល​របស់​ប្រទេស​ប្រេស៊ីល​ ហើយ​ក៏បាន​បង្ហាញមុខ​ជា​ប្រចាំ​ជាមួយ​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ​ផងដែរ។

        ខ្សែប្រយុទ្ធវ័យក្មេង​ដែល​មានកម្ពស់ខ្ពស់រូបនេះ​ត្រូវ​បានគេចាត់ទុក​ថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​មានទេពកោលសល្យ​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​ ហើយ​អាច​លេង​ក្នុងតំណែង​ស្រដៀង​នឹង​កីឡាករ Roberto Firmino នៅ​ពហុកីឡាដ្ឋាន Anfield ផងដែរ។

        អ្វីដែល​សំខាន់នោះគឺថា ក្លឹប Vasco កំពុង​ប្រឈម​មុ​ខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់​ធ្ងរ​ ដោយ​ក្លឹបនេះ​ត្រូវ​បង្ខំចិត្ត​រៃអង្គាស​មូលនិធី​ ដើម្បី​ដោះ​ស្រាយ​បំណុល​ដែល​កើន​ឡើង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

adverise with khmeread