adverise with khmeread 6f3e8764 d23b 4ef1 82dc fb6011332050

ចាប់បាន​សត្វព្រៃ​ហាមឃាត់​បង្កប់​ក្រោម​រថយន្ត​ដឹកទំនិញ​

     ភ្នំពេញ ៖ រថយន្ត​យី​ឌុប​មួយគ្រឿង​ដែល​ដឹកទំនិញ​ស្របច្បាប់​តែ​បង្កប់​សត្វព្រៃ​ជាច្រើន​នៅ​បាត​ក្រោម​រថយន្ត​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​នៅលើ​ផ្លូវជាតិ​លេខ​១ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ក្នុងភូមិ​សំរោង​ធំ  ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

     ប្រតិបត្តិការ​ការបង្ក្រាប​នេះ​ដឹកនាំ ដោយ​លោក ​អ៊ី សុ​ភី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កៀនស្វាយ ក្រោម​ការនាំ​ពី​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កណ្តាល។​

     ជា​លទ្ធផល​សមត្ថកិច្ច​ចាប់បាន​រថយន្ត​១​គ្រឿង​ប្រភេទ​យី​ឌុប​ដឹកទំនិញ បង្កប់​សត្វព្រៃ សត្វ​នៅ​ខាងក្រោម សុទ្ធតែជា ប្រភេទ​សត្វ​ស្ទើ​ផុត​ពូជ រួម មាន​ពស់ថ្លាន់ សត្វ​អណ្តើក​យក្ស និង​សត្វ​មួយចំនួនទៀត រួច​បញ្ជូនទៅ​ទីចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់