adverise with khmeread C8c4060b bbe9 4a5c 95d8 5b87a495fcb4

ប្រមូល​លុយ​បាន​ជាង​៨០​លាន​រៀល​អត់​ទួ​ទាត់​ឲ្យ​ក្រុមហ៊ុន​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ម៉ា​បូល​ក់​ថ្នាំ​កសិកម្ម ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៨ ​មីនា ឆ្នាំ​២០១៦​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​ប្រមូល​យកលុយ​ពី​អតិថិជន​របស់​ក្រុមហ៊ុន​ជាង​៨០​លាន​រៀល​មិន​ព្រម​ទូទាត់​ឲ្យ​ក្រុមហ៊ុន។​

    ប៉ូលិស​ខណ្ឌទួលគោក​បាន​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ម្នាក់​ឈ្មោះ ទួន សុភា​រិ​ន ភេទ ប្រុស ជា​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ម៉ា​បូ លក់​ថ្នាំ​កសិកម្ម​។ ជនសង្ស័យ​ត្រូវបាន​ក្រុមហ៊ុន​ប្តឹង​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បានទទួល​លុយ​ចំនួន​៨០,៧៩៩,៨០០​រៀល​ដែល​អតិថិជន​បាន​ទូទាត់​ឲ្យ​ក្រុមហ៊ុន​តាំងពី​ថ្ងៃទី​២០ ​មីនា ឆ្នាំ​២០១៦​មកម្ល៉េះ​។​

    ដោយមាន​ការសង្ស័យ ក្រុមហ៊ុន​បាន​ចាត់​ក្រុមការងារ​ចុះ​ជួប​ជាមួយ​អតិថិជន​និង​ដឹងថា​លុយ​បាន​ទូទាត់​ទៅអោយ​ជនសង្ស័យ​រួចហើយ ទើប​ក្រុមហ៊ុន​បាន​លួងលោម​ឲ្យ​ជនសង្ស័យ​ចូលជួប​និង​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់