គួរញ៉ាំនិងគួរតមអាហារណាខ្លះដើម្បីមានសុខភាពល្អនិងរាងស្អាត ផ្អែកតាមប្រភេទឈាមរបស់អ្នក?

តើការញ៉ាំអាហារផ្អែកតាមប្រភេទឈាម ដូចជា  A, B, AB ឬ O អាចជួយអ្នកឱ្យមានសុខភាពល្អនិងរាងស្អាតដែរទេ? ពិតណាស់ វាអាចជួយបានមែន នេះយោងតាមអ្នកជំនាញអាហាររូបត្ថម្ភឈ្មោះ Peter J. D’Adamo។ 

លោក D’Adamo និយាយថា អាហារដែលអ្នកទទួលទានមានប្រតិកម្មគីមីជាមួយនឹងប្រភេទឈាមរបស់អ្នក។ ប្រសិនបើអ្នកទទួលទានអាហារដែលតម្រូវសម្រាប់ប្រភេទឈាមរបស់អ្នក រាងកាយរបស់អ្នកនឹងរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាព។ អ្នកនឹងមានថាមពលច្រើនជាងមុន ស្រកទម្ងន់ និងជួយទប់ស្កាត់ជំងឺជាច្រើនប្រភេទ។ 

១. ឈាមប្រភេទ A (អ្នកហូបបួស)
- អាហារគួរញ៉ាំ ៖ បន្លែ ផ្លែឈើ ពពួកសណ្តែកបាយ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ សណ្តែកកួរ។
- អាហារគួរតម ៖ បក្សី សាច់ ផលិតផលធ្វើពីទឹកដោះគោ ស៊ុត និងត្រី (តមតិចតួច)។

២. ឈាមប្រភេទ B (អ្នកហូបសាច់)
- អាហារគួរញ៉ាំ ៖ សាច់គោ សាច់ចៀម ត្រីសាម៉ុន មាន់ ផលិតផលទឹកដោះគោ បឺរ បន្លែបៃតង ប្រេងអូលីវ និងផ្លែឈើមួយចំនួន។
- អាហារគួរតម ៖ បាយស្រូវសាលី ពោត សណ្តែកដី ប៉េងប៉ោះ និងល្ងរ។

៣. ឈាមប្រភេទ AB (អ្នកហូបសាច់និងបន្លែក្នុងបរិមាណតិចតួច)
- អាហារគួរញ៉ាំ ៖ អាហារសមុទ្រ តៅហ៊ូ បន្លែបៃតង ផលិតផលធ្វើពីទឹកដោះគោ និង ផ្លែឈើ។
- អាហារគួរតម ៖ មាន់ សាច់អាំងឬដុត ពោត និង សត្វមានសំបករឹង។

៤. ឈាមប្រភេទ O (អ្នកហូបសាច់ច្រើន)
- អាហារគួរញ៉ាំ ៖ មាន់ សាច់សត្វ (គោ ជ្រូក ចៀម...) ត្រី និង ផ្លែឈើ។  
- អាហារគួរតម ៖ អាហារមានជាតិម្សៅ ផលិតផលធ្វើពីទឹកដោះគោ ស្ពៃក្តោប សណ្តែកគួរ នំប៉័ង និងពពួកសណ្តែកបាយ៕  

adverise with khmeread