adverise with khmeread 3199c47800000578 0 image a 43 1456543064987

វ៉ាស៊ីនតោន​ប៉ុស្តិ៍​ផ្សាយ​អួត​អាវុធ​ប្រឆាំង​រថក្រោះ​ផលិត​នៅ​អាមេរិក​បាញ់​ខ្ទេច​រថក្រោះ​ទំនើប​បំផុត​ផលិត​នៅ​រុស្ស៊ី​ដែល​ប្រើ​នៅ​ស៊ី​រី​

​    ​វេ​ប​សាយ​វ៉ាស៊ីនតោន​ប៉ុ​ស្ត​បាន​ចុះផ្សាយ​នូវ​វីដេអូ​មួយ ដែល​បង្ហាញ​អំពី​ការប្រើប្រាស់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រ​ភ​ទេ BGM-71 TOW មាន​ប្រសិទ្ធភាព​អស្ចារ្យ​សម្រាប់​បាញ់​កម្ទេច​រថក្រោះ​ប្រភេទ​ទំនើប​ដាច់​គេ​របស់​រុស្ស៊ី​គឺ​រថក្រោះ​ធុន T-90​។ 

​    ​វីដេអូ​ដែល​ថត​បាន​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ​បានបង្ហាញ​ជន​ស៊ី​រី​តម្រង់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ដាក់​លើ​រថក្រោះ​របស់​រុស្ស៊ី​ដែល​អើត​ក្បាល​មក​លឹមៗ ហើយ​បាន​បាញ់​វា​ចំ​គោលដៅ​ឆេះ​ម៉ដ្ឋ​ដូច​អាចម៍​ទីទុយ​។ 

​    ​ប៉ុន្តែ​វេ​ប​សាយ​នេះ​ក៏បាន​លើកឡើង​ពី​គុណសម្បត្តិ​អស្ចារ្យ​របស់​រថក្រោះ T-90 ដែរ ដោយបាន​អះអាងថា អ្នកបើកបរ​រថក្រោះ​ទាំងអស់​ត្រូវបាន​ធានា​សុវត្ថិភាព​ដោយសារតែ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដ៏​អស្ចារ្យ​ឈ្មោះថា Shtora​។ 

​    ​តោះ​កុំឱ្យ​ខាត​ពេល​សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៖

 

ប្រភព៖ វ៉ាស៊ីនតោនប៉ុស្តិ៍

adverise with khmeread

មតិយោបល់