adverise with khmeread 71ccfd2a be73 41d1 8de6 814776510757

ចោរ​២​នាក់​ស្ទាក់​វាយ​២​ដំបង​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​ដងទង់​

      កំពត ៖ ចោ​2​នាក់​ប្រដាប់ ដោយ​ដំបង​មួយ​ដើម​បាន​ស្ទាក់​វាយ​២​ដំបង​ឲ្យ​របួស​ប្លន់​យក​ម៉ូតូ​១ គ្រឿង​ទៅ​បាត់​នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ២០១៦ ម៉ោង៧ និង​០៥​ព្រឹក ហើយ​រយៈពេល​២​ម៉ោង​ក្រោយ​ទើប​ដាក់ពាក្យ​ប្តឹងផ្តល់​ឱកាស​ឲ្យ​ពួកចោរ​គេ​បាត់​ដោយ​ស្រួល។​

      ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​ស្វាយ សេង​ភេទ​ស្រី អាយុ៣៥ឆ្នាំ​នៅ​ភូមិ​ចង្កៀង​ឃុំ​ទទុង ស្រុក​ដងទង់​។ ជនល្មើស​វាយ​បាន​វាយ​ត្រូវ​2​ដំបង​ហើ​យ​ដ​ណ្តើ​ម​យក​សោ​ម៉ូតូ​ជិះ​ចេញ​តែម្តង​ប្លន់​យក​ម៉ូតូ​ហុងដា​សេ​125​ ស៊េរី​2015​ ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ​។ ចំណែក ភិនភាគ​ចោរ​ម្នាក់​ខ្ពស់​អាវធំ​មាន​មួក​សុ​វ​តិ្ថ​ភាព​ម្នាក់ទៀត​នៅ​ឆ្ងាយ​មើ​ល​មិន​ច្បាស់​។​

       ក្រោយ​ប្លន់​ប្រហែល​១​ម៉ោង ទើប សមត្ថកិច្ច ទទួលបាន​ដំណឹង​នេះ ហើ​បាន​ចេញទៅ​ពួក​ស្ទាក់ ប៉ុន្តែ​មិនបាន​លទ្ធផល​ទេ ព្រោះ​ដំណឹង​យឺត​ពេក​។ យ៉ាងណាក៏ដោយ​ប៉ូលិស​កំពុង​ប្រើ​ជំនាញ​ដើម្បី​តាម​ចាប់ចោរ​មក​ផ្តន្ទាទោស​តាមច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់