អ្នកវិទ្យាសាស្ត្រអាមេរិកកំពុងផលិតម៉ាស់ថ្មីអាចសម្លាប់កូវីដ១៩ភ្លាមៗពេលវាតោងលើម៉ាស់

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Kentucky របស់អាមេរិកកំពុងធ្វើការលើម៉ាស់វេជ្ជសាស្ត្រថ្មីមួយ ដែលអាចចាប់យកនិងសម្លាប់មេរោគកូវីដ១៩ ពេលវាតោងនៅលើម៉ាស់។ 

វីរុសនេះត្រូវបានគ្របដណ្ដប់ដោយអេដ្យូមប្រូតេអ៊ីនឈ្មោះ S ដែលអាចឱ្យមេរោគនេះឆ្លងចូលកោសិការបស់រាងកាយមនុស្ស។

ម៉ាស់ថ្មីនេះនឹងមានអង់ស៊ីមនៅក្នុងភ្នាសឬស្រទាប់របស់វា ដែលភ្ជាប់ទៅនឹងជាតិប្រូតេអ៊ីនរបស់កូវីដ១៩ ដោយធ្វើការបំបែកនិងសម្លាប់ពួកវាភ្លាមៗតែម្តង។

ប្រសិនបើទទួលបានជោគជ័យ ម៉ាស់នេះអាចត្រូវបានប្រើដោយបុគ្គលិកថែទាំសុខភាពនៅជួរមុខរាប់លាននាក់ ដែលប៉ះពាល់ជាមួយមេរោគនេះរាល់ថ្ងៃ ហើយភាគច្រើននៃពួកគេកំពុងខ្វះការផ្គត់ផ្គង់ឧបករណ៍ការពារផ្ទាល់ខ្លួន។ 

លោកដុកទ័រ Dibakar Bhattacharyya សាស្ត្រាចារ្យផ្នែកវិស្វកម្មគីមីនៅសាកលវិទ្យាល័យ Kentucky បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "យើងមានសមត្ថភាពបង្កើតអំប៊្រីយ៉ុងមួយ ដែលមិនគ្រាន់តែចម្រោះមេរោគកូរ៉ូណាដូចម៉ាស់ N-95 ប៉ុណ្ណោះទេ តែថែមទាំងបិទសកម្មភាពរបស់មេរោគបានទាំងស្រុងទៀតផង"៕ ប្រភព៖ Daily Mail 

adverise with khmeread