adverise with khmeread 5473

យន្តហោះ​របស់​អេ​ហ្ស៊ី​ប​ត្រូវបាន​ជន​បំផ្ទុះ​គ្រាប់បែក​ប្លន់​បាន​ឥឡូវ​ចុះចត​នៅ​ប្រទេស​ស៊ី​ព​

    ​យន្តហោះ​មួយ​របស់​អេ​ហ្ស៊ី​ប​ត្រូវបាន​ប្លន់​និង​បង្ខំ​ចុះ​ចត់​នៅ​ព្រលានយន្តហោះ Larnaca នៅ​ភាគខាងត្បូង​ឆ្នេរ​ប្រទេស​ស៊ី​ព (Cyprus) នៅ​ថ្ងៃ​អង្គារ​នេះ​។​

​    ​យន្តហោះ​ឈ្មោះ Airbus A320 ដែលមាន​ដំណើរ​៨១​នាក់​ធ្វើដំណើរ​ពី​ទីក្រុង​អា​ឡិច​សង់​ដ្រា (Alexandria) ទៅ​ទីក្រុង​គែរ (Cairo) ត្រូវបាន​គ្រប់គ្រង​ដោយ​ចោរ​យ៉ាងហោចណាស់​ម្នាក់​។​

​    ​ក្រុមហ៊ុន EgyptAir បាន​ឲ្យ​ដឹងថា អ្នកដំណើរ​ម្នាក់​បាន​និយាយថា​គាត់​មាន​គ្រាប់បែក​ជាប់​ខ្លួន ដែល​តម្រូវ​ឲ្យ​អ្នកបើក​យន្ដ​ហោះសម្រេចចិត្ត​ចុះ​នៅ​ស៊ី​ព​។​

​    ​ប៉ូ​សិ​ល​ស៊ី​ពបាន​និយាយថា ចោរ​ខាងក្នុង​យន្តហោះ​មិនទាន់​ធ្វើការ​ទាមទារ​អ្វី​នៅឡើយ​ទេ​បន្ទាប់ពី​យន្តហោះ​ត្រូវបាន​ចុះចត​។​

​    ​ព្រលានយន្ដហោះ Larnaca ត្រូវបាន​បិទ​និង​បង្វែរ​ជើងហោះហើរ​ទៅ​ថ្ងៃ​ផ្សេង​អស់ហើយ​៕


ប្រភព៖ ប៊ីប៊ីស៊ី

adverise with khmeread

មតិយោបល់