កីឡាករ Callum Hudson Odoiត្រូវប៉ូលិសឃាត់ខ្លួនបន្ទាប់ពីមានជម្លោះជាមួយតារាបង្ហាញម៉ូដស្រីម្នាក់

        កីឡាករ Callum HudsonOdoi​ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពី​មាន​ជម្លោះ​​ជាមួយ​ស្ត្រីម្នាក់​ អំឡុង​កម្មវិធី​កម្សាន្តនៅ​ពេល​រំលងអធ្រាត្រឈានចូល​ថ្ងៃអាទិត្យ។

        មន្ត្រីប៉ូលិស​បាន​ចូលរួម​ធ្វើ​របាយ​ការណ៍អំពី​ឧប្បត្តិហេតុនេះ​ដល់​គេហដ្ឋាន​របស់​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះតែម្តង បន្ទាប់ពីស្ត្រី​ដែល​មាន​បញ្ហា​នេះបាន​ទូរស័ព្ទរាយការណ៍​​ទៅ​ប៉ូលិស។ រថយន្តសង្គ្រោះបន្ទាន់​ក៏បាន​មក​ដល់កន្លែង​កើត​ហេតុនេះដែរ។

        មន្ត្រីប៉ូលិស​បាន​ចាប់ខ្លួន​កីឡាករ​របស់ក្លឹប Chelsea វ័យ​១៩​ឆ្នាំ​រូបនេះ​ ហើយ​ត្រូវ​បាន​នាំយក​ទៅ​មន្ទីរឃុំខ្លួន​របស់​ប៉ូលិស។ អ្នក​នាំពាក្យ​ប៉ូលិស​បាន​និយាយថា “​ប៉ូលិស​និង​រថយន្តសង្គ្រោះបន្ទាន់​ត្រូវ​បានបញ្ជូន​ទៅ​នៅម៉ោង ៣និង៥៣​នាទី​​រំលងអាធ្រាត​កាល​ពី​ថ្ងៃអាទិត្យ​ទី​១៧​ខែ​ឧសភា​ តាម​សេចក្តីរាយការណ៍​របស់​ស្ត្រីម្នាក់​ដែល​មាន​បញ្ហា​នោះ”។​

        មន្ត្រីប៉ូលិស​ដដែល​បាន​អះអាងថា ស្ត្រីរូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយបុរសម្នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅកន្លែងកើត​ហេតុ​នោះ​ កំពុងស្ថិតនៅ​ក្រោម​ការ​ឃុំខ្លួន​របស់​ប៉ូលិសនៅឡើយ​។

        ប៉ូលិស​បាន​វិលត្រឡប់​មក​កាន់​គេហដ្ឋាន​របស់Callum​ ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​បញ្ហា​នេះផងដែរ​។ តាម​សេចក្តី​រាយការណ៍​ថាCallum​ បាន​ជួប​ស្ត្រី​ម្នាក់នេះតាម​អនឡាញ​ ហើយ​បាន​អញ្ជើញ​នាងមក​ផ្ទះរបស់ខ្លួន​និង​បាន​ឲ្យគេយ​ករថយន្តទៅទទួល​នាង។

        អ្នក​ជិតខាងបាន​អះអាងថា កីឡាករ​រូបនេះហាក់ដូចជា​មាន​សំឡេងសប្បាយអឺងកងយ៉ាងខ្លាំង មុន​ពេល​ប៉ូលិស​មក​ដល់៕

adverise with khmeread