ការវិលត្រឡប់របស់ក្របខណ្ឌ Bundesliga មិនអាក្រក់ពេកទេ ទោះបីជាមានការតវ៉ាពីក្រុមជ្រុលនិយមក៏ដោយ

        ​នៅក្នុង​ប្រទេសអាល្លឺម៉ង់នឹងគិតថា វាអាចជា​រឿង​ដ៏អាក្រក់​មួយបន្ទាប់ពី​ការ​ប្រកួត​ជុំដំបូង​នៅ​ក្របខណ្ឌ Bundesliga កាល​ពីថ្ងៃសៅរ៍​។ វា​មិន​មែនជាបាល់ទាត់​នោះទេ​។ វាមិនមែនជា​បាល់ទាត់​ដែល​យើង​ចូល​ចិត្ត​នោះទេ។ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ពិចារណា​ ព្រោះវាមិនមែនជា​រឿងអាក្រក់ពេកនោះទេ។

        អ្នក​កាសែត Michael Makusបាន​អះអាងថា “​ខ្ញុំគិតថា វានឹងអាក្រក់មើល” តែ​ប៉ុន្មាន​នាទីបន្ទាប់ពី​កីឡាករErlingHaalandនិង​មិត្តរួម​ក្រុម​ Dortmund បានយក​ឈ្នះ​ក្រុម Schalke៤-០។​ ជ័យ​ជម្នះ​នេះគួរតែ​ធ្វើ​នៅចំពោះមុខ​អ្នក​គាំទ្រ​៨០.០០០​នាក់​ ប៉ុន្តែ​នេះគឺជា​ការ​បន្ត​សកម្មភាព​ដើម្បី​បញ្ចប់​រដូវកាល​។

        ខ្សែបម្រើ​ Julian Brandt របស់​ក្លឹប Dortmund បាន​អះអាងបន្ទាប់ពី​ការ​ប្រកួត​ថា “​បាល់ទាត់គឺបាល់ទាត់​ ហើយ​យើងព្យាយាម​នាំមក​នូវភាព​សប្បាយរីករាយ”។ប្រាកដណាស់ មិន​មែនគ្រប់គ្នា​សុទ្ធតែសប្បាយចិត្ត​នោះទេ​។ រឿង​មួយ​ក្នុងចំណោម​រឿង​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ចំពោះការ​វិលត្រឡប់​មកវិញ​នៃក្របខណ្ឌបាល់ទាត់ Bundesliga គឺថា អ្នក​ដែល​ស្ថិតក្នុងចំណោម​អ្នក​ខ្វល់ខ្វាយបំផុតពីបាល់ទាត់នោះ​បាន​ស្ថិតក្នុងចំណោម​អ្នក​ដែល​រិះគន់​ខ្លាំងបំផុត៕

adverise with khmeread