Robert Lewandowski: Leroy Sane គឺជាកីឡាករដែលពោរពេញដោយទេពកោសល្យ

        ខ្សែប្រយុទ្ធRobert Lewandowski របស់​ក្លឹប Bayern Munich អះអាងថា កីឡាករ​Leroy Sane នឹង​នាំយក​អ្វីដែល​ថ្មី​មក​ឲ្យ​ក្លឹប Bayern Munich ខណ:ដែល​ក្លឹប​ជើង​ឯក​ក្រប​ខណ្ឌ Bundesliga នេះ​ចង់​ផ្ទេរ​ខ្សែបម្រើ​ស្លាបរបស់​ក្លឹប Man City ​រូបនេះ។

Sane ហៀប​នឹង​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​មក​កាន់​ក្លឹប Bayern កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ប៉ុន្តែបានខកខានដោយសាររង​​របួស​ក្បាល​ជង្គង់​ អំឡុង​ពេល​ប្រកួត​ដណ្តើម​ពាន Community Shield ។

Sane នៅសល់កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀត​ហើយ​ City។ Man City ចង់ឲ្យ​កីឡាករ​រូបនេះ​នៅជាមួយ​ខ្លួន​បន្តទៀត ប៉ុន្តែ Robert​ បាន​និយាយថា “​ខ្ញុំដឹងថា មាន​ការ​ប៉ាន់ប្រមាណ​ច្រើន​ ហើយ​ខ្ញុំ​អាចនិយាយបាន​ថា Sane គឺជា​កីឡាករ​ដ៏អស្ចារ្យ​ដែលពោរពេញដោយទេពកោលស្យ”។

        Robert បន្តថា “​គ្រប់គ្នា​ដែលបាន​ទស្សនា​នឹង​មើលឃើញ​ពី​គុណភាព​និង​ជំនាញ​ ហើយថា Sane​អាច​នាំយក​អ្វីដែល​ថ្មី​សម្រាប់ក្រុម​យើង​ ហើយ​នេះអាចជា​ដំណោះ​ស្រាយ​ក្នុង​ការ​ប្រកួត​ផងដែរ”៕

adverise with khmeread