Willian: កីឡាករចង់វិលត្រឡប់មកកាន់សកម្មភាពប្រកួតវិញ ប៉ុន្តែសុខភាពគឺជាបញ្ហាចម្បង

        កីឡាករWillian​របស់​ក្លឹប Chelsea ​ជឿថា ភាគច្រើន​នៃ​កីឡាករ​នៅ​ក្របខណ្ឌ EPL មិន​សូវ​ពេញ​ចិត្ត​នឹង​គំនិត​ចង់​បន្ត​រដូវកាល​ឡើង​វិញ​នៅក្នុងស្ថានភាពបច្ចុប្បន្ន​នេះទេ។

        ផែន​ការ​បន្ត​រដូវកាល​២០១៩-២០​ នៅ​ពាក់កណ្តាល​ខែ​មិថុនា​ ក្រោម​គម្រោង​នឹងចាប់ផ្តើម​ឡើងវិញ​នេះមាន​ការជំទាស់​ពី​កីឡាករ​និង​ក្លឹបមួយចំនួន​ ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​។

        ខ្សែបម្រើ​ស្លាបសញ្ជាតិ​ប្រេស៊ីល​Willianគឺជា​កីឡាករ​ថ្មីបំផុត​ដែល​លើកឡើង​ពី​បញ្ហា​របស់កីឡាករ​និង​សុវត្ថិភាព​របស់​បុគ្គលិក។ Willianបាន​ប្រាប់​កាសែតប្រេស៊ីល globesporteថា “​និយាយ​តាម​ត្រង់ពីអ្វីដែល​ខ្ញុំ​អាចមើល​ឃើញ​ មាន​កីឡាករជា​ច្រើន​ដែល​ខ្ញុំ​បាន​និយាយជាមួយ​គឺមិនពេញ​ចិត្ត​នឹង​គំនិត​នៃការ​វិលត្រឡប់​មក​វិញនៅ​ពេលនេះទេ។ យើង​ពិតជា​ចង់​វិលត្រឡប់​។ យើងពិតជា​នឹក​ដល់​ការ​លេងបាល់ទាត់​និង​ធ្វើ​អ្វីដែល​យើង​ស្រឡាញ់​។ ប៉ុន្តែ​ចាំបាច់ត្រូវ​តែ​ធានាសុវត្ថិភាព​សម្រាប់​យើង។ នោះហើយ​គឺជា​អ្វីដែល​យើងត្រូវ​ពិនិត្យ​មើល​។ សុខភាព​របស់​យើង​ត្រូវ​តែជារឿង​ចម្បង”៕

adverise with khmeread