នារីខូចចិត្តម្នាក់សងសឹកអតីតសង្សារដោយបញ្ជូនខ្ទឹមក្រហម១តោនចាក់ក្នុងផ្ទះរបស់គេដើម្បីឱ្យម្នាក់នោះយំឱ្យខ្លាំងដូចនាងធ្លាប់យំ

នារីខូចចិត្តម្នាក់បានដាក់ទោសអតីតមិត្តប្រុសរបស់នាងដែលលួចមានស្រីថ្មីដោយបញ្ជូនខ្ទឹមក្រហម១តោនទៅផ្ទះគាត់ដើម្បីគាត់យំខ្លាំងដូចនាងធ្លាប់យំដែរ។

អតីតមិត្តស្រីឈ្មោះ Zhao បានខូចចិត្តជាខ្លាំងបន្ទាប់ត្រូវបានដៃគូស្នេហ៍ជាង ១ ឆ្នាំបោកប្រាស់នាង។

រូបភាពបញ្ចេញដោយសារព័ត៌មានចិនបង្ហាញមិត្តប្រុសលួចមានស្រីថ្មីនោះមើលទៅខ្ទឹមក្រហមទាំងភ្ញាក់ផ្អើល បន្ទាប់ពីវាត្រូវបានដឹកចាក់នៅក្នុងផ្ទះរបស់គាត់។

Zhao ដ៏ខឹងសម្បារនោះដឹងថាអតីតមិត្តប្រុសអត់ស្រក់ទឹកភ្នែកមួយដំណក់ទេ បន្ទាប់ពីចែកផ្លូវគ្នា ខណៈដែលនាងយំបីយប់បីថ្ងៃ។

នាងបានបញ្ជាទិញខ្ទឹមក្រហមដឹកទៅដល់មុខផ្ទះរបស់អតីតមិត្តប្រុសនាងជាមួយនឹងសំបុត្រតូចមួយសរសេរថា "ខ្ញុំបានយំបីថ្ងៃ ហើយឥឡូវវាដល់វេនប្រុសព្រានឯងយំម្ដងហើយ"៕ ប្រភព ៖ Daily Mail

 

adverise with khmeread

អ្នកនឹងចូលចិត្ត