HenrikhMkhitaryan ពិភាក្សាពីអនាគតនៅក្លឹប Arsenal ខណៈក្លឹប Roma ចង់ផ្ទេរជាអចិន្ត្រៃយ៍

        ខ្សែបម្រើ​ HenrikhMkhitaryanបាន​បង្ហើបប្រាប់ពី​ផែនការ​អនាគត​របស់​ខ្លួន បន្ទាប់ពី​ចំណាយ​ពេល​ខ្ចីជើង​នៅ​ក្លឹប Roma ​ពេញ​មួយរដូវកាល។​​Mkhitaryanធ្វើ​បាន​ល្អអំឡុង​ពេល​លេងខ្ចីជើង​នៅ​ក្របខណ្ឌអ៊ីតាលី Serie A ហើយ​ការចរចា​ចាប់ផ្តើម​កើត​មាន​រវាងក្លឹប Roma និង​ក្លឹប​ Arsenal ​ជុំវិញ​កិច្ច​ព្រមព្រៀងផ្ទេរ​អចិន្ត្រៃយ៍​។

        ក្លឹប Arsenal ចង់​បាន​​១០​លានផោន​សម្រាប់​​Mkhitaryan​ដើម្បីត្រៀម​កសាង​ក្រុម​នៅ​រដូវក្តៅនេះ​ចំពេល​មាន​វិបត្តិហិរញ្ញវត្ថុ​ដោយ​សារតែ​ការ​រីករាល​ដាល​នៃ​វីរុសកូរ៉ូណា ប៉ុន្តែ​ក្រុម​អ៊ីតាលី​នេះ​សង្ឃឹមថា នឹង​ផ្តល់​តម្លៃទាប​ជាងនេះ ស្របពេល​ Mkhitaryan បានបង្ហាញ​អារម្មណ៍​ច្បាស់​លាស់​ដោយ​អះអាងថា ខ្លួនពេញចិត្តនឹង​ក្របខណ្ឌ Serie A ជា​ងក្រប​ខណ្ឌ EPL ។

        Mkhitaryan បាន​អះអាងថា “​ចាប់តាំងពី​ថ្ងៃដំបូង​ដែល​ខ្ញុំ​មក​ដល់​ទីក្រុង​រ៉ូម​ ខ្ញុំ​មាន​អារម្មណ៍​ល្អខ្លាំងណាស់​លើ​ក្លឹបនេះនិងទីក្រុង ហើយ​ប្រាកដណាស់ វាប្រាកដជា​រឿងល្អ​ក្នុង​ការ​ស្នាក់នៅទីនោះ”៕

adverise with khmeread