ភ្នាក់ងាររបស់ Mohamed Salah អះអាងថា សំណើផ្ទេររបស់ក្លឹប Real Madrid គឺគួឲ្យចាប់អារម្មណ៍

        បើ​តាម​ភ្នាក់​ងារ​របស់​កីឡាករ​ឆ្នើម​ Mohamed Salah ខ្សែប្រយុទ្ធរបស់ក្លឹប Liverpool បានអះអាងថា កីឡាកររូបនេះមិនបាន​បដិសេធសំណើ​រផ្ទេរបស់​ក្លឹប Real Madrid នោះទេកាលពីខែ​មីនា​ឆ្នាំ​២០១៨ ។

        លោក Hany Ramzyជា​អតីត​ជំនួយ​ការរបស់​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិអេហ្ស៊ីប​បាន​អះអាង​កាល​ពីចុងសប្តាហ៍​ថា​ Salah បាន​ពិភាក្សា​សំណើពី​ក្លឹប​យក្ស​អេស្ប៉ាញ​ជាមួយ​លោក​ អំឡុង​ពេល​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មុន​ពេល​ប្រកួត​វើលខាប់​នៅ​ប្រទេស​រុស្ស៊ី។

        លោក Hany បាន​និយាយថា “​នៅពេល​ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​លោក Hector Cuperយើង​មាន​ជំរុំហ្វឹកហាត់​នៅ​ប្រទេសស្វ៊ីស​។ ខ្ញុំ​បាន​ជជែកជាមួយ​ Salah ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ក្លឹប Real Madrid បាន​បញ្ជូន​សំណើ​ទៅ​គាត់”។

        លោកបន្ត​ថា សំណើ​នេះ​ល្អណាស់ ប៉ុន្តែ Salah បាន​ពិភាក្សា​រឿង​នេះជា​មួយ​លោក និង​លោក Cuper បន្ទាប់មក Salah សម្រេចចិត្ត​បន្ត​នៅ​ជាមួយ​ក្រុម Liverpool ពីព្រោះ​ខ្លួន​ពេញ​ចិត្តនៅ​ទីនោះ៕

adverise with khmeread