មន្ត្រីក្លឹប:មិនគួរបើកប្រាក់ឈ្នួលឲ្យកីឡាករដែលមិនចូលហ្វឹកហាត់ដោយសារបារម្ភពីវីរុសកូរ៉ូណា

        បើ​តាម​ការ​អះអាង​របស់​មន្ត្រីនៅ​ក្របខណ្ឌ​ EPL ថា ​មិន​គួរបើក​ប្រាក់​ឈ្នួល​ឲ្យកីឡាករ​នៅក្របខណ្ឌ​ EPLដែល​បដិសេធ​មិនមកចូលរួម​ហ្វឹកហាត់​ព្រោះតែ​បារម្ភ​ពីបញ្ហា​សុខ​ភាព​ដោយ​សារវីរុស​កូរ៉ូណាវីរុស។

        បច្ចុប្បន្ន ក្រុម​ការងារកំពុង​ធ្វើ​ការងារ​ដាច់ដោយឡែក​ ប៉ុន្តែ​គេរំពឹងថា ក្រុម​កីឡាករ​នឹង​យល់​ព្រម​នៅ​ថ្ងៃច័ន្ទ​ឲ្យ​ក្រុម​ការងារ​ចាប់ផ្តើម​ជា​ថ្មី។ ម​​ន្ត្រី​ក្លឹបមួយរូប​ដែល​គេមិនសុំមិន​បញ្ចេញឈ្មោះ​បាន​និយាយថា “​ខ្ញុំ​មិន​គិត​ថា ពួកគេគួរតែទទួល​បាន​ប្រាក់​ឈ្នួល​នោះទេ។ យើង​មិន​ប្រាកដថា តើស្ថានភាព​អ្វី​នៅ​ក្រោម​កិច្ច​សន្យា​របស់ពួកគេ​នៅ​ពេលនេះ”។

        មាន​ការ​លើកឡើង​ថា កីឡាករមួយចំនួន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ត​ការហ្វឹកហាត់​និងអាចបង្កើន​ហានីភ័យ​នៃការ​ឆ្លង​វីរុសកូវីដ១៩ បើទោះបីជា​មាន​វិធានការ​ធ្វើ​តេស្តទូលំទូលាយ​ដែល​មាន​ស្រាប់​សម្រាប់​ក្រុម​នីមួយៗក៏ដោយ។

        កីឡាករ​ខ្លះ​រស់នៅ​ជាមួយ​ឬមាន​ទំនាក់ទំនង​ជាមួយ​សមាជិកគ្រួសារដែល​ងាយ​រងគ្រោះ​ហើយ​ចង់​បង្កា​តាមដែល​អាចធ្វើ​ទៅបាន។ នៅ​ពេល​កីឡាករ​វិលត្រឡប់​មក​ហ្វឹកហាត់ មាន​វិធានការ​នៅនឹងកន្លែង​ដោយ​មិនអនុញ្ញាតឲ្យ​ទាក់ជើង​ផ្តួល និង​ស្តោះទឹកមាត់​ ហើយរក្សាគម្លាតសង្គម​ដដែល។ មានន័យថា មិន​ត្រូវ​ទាក់ជើង​ផ្តួល​ ឬស្តោះទឹកមាត់​និង​រក្សា​គម្លាតសង្គម​ពី​ម្នាក់ទៅម្នាក់​គ្រប់ពេល​៕

adverise with khmeread