បុរសអូស្ត្រាលីម្នាក់រងការផាកពិន័យពីបទសង្គ្រោះត្រីបាឡែនពីសំណាញ់ ព្រោះត្រីបាឡែនជាសម្បត្តិរដ្ឋ

បុរសជនជាតិអូស្រ្តាលីម្នាក់ ដែលបានធ្វើសកម្មភាពដោយខ្លួនឯងដើម្បីដោះលែងត្រីបាឡែនជាប់នៅក្នុងសំណាញ់ក្នុងសមុទ្រ និយាយថា គាត់ត្រូវបានអាជ្ញាធរពិន័យពីបទការជួយសង្គ្រោះសត្វមួយនេះ។

ត្រីបាឡែនជាប់សំណាញ់ត្រូវគេប្រទះឃើញនៅក្នុងដែនទឹកនៅទីក្រុង​ Gold Coast កាលពីថ្ងៃអង្គារដែលជំរុញឱ្យមានការតេហៅមន្រ្តីប៉ូលិស។

ទោះយ៉ាងណាក្តីជាច្រើនម៉ោងបានកន្លងផុតទៅដោយគ្មានការឆ្លើយតប បុរសរូបនេះបានជួយសង្គ្រោះបាឡែនដោយខ្លួនឯង ដោយបើកទូករបស់គាត់ចេញទៅរកត្រីបាឡែន និងស្រាយវាចេញពីសំណាញ់ដោយជោគជ័យ។

នៅពេលគាត់ត្រឡប់មកច្រាំងវិញ គាត់ត្រូវបានពិន័យដោយមន្រ្តី។ នេះបើតាមសម្តីរបស់គាត់បានប្រាប់បណ្តាញសារព័ត៌មានអូស្ត្រាលី។

គេមិនច្បាស់ថាតើការផាកពិន័យជាអ្វីពិតប្រាកដនោះទេ ប៉ុន្តែរដ្ឋ Queensland មានការពិន័យចំពោះការរំខានដល់ទ្រព្យសម្បត្តិក្រុមប្រឹក្សាក្រុង ក៏ដូចជាការប៉ុនប៉ងទៅជិតត្រីបាឡែនជាដើម៕

adverise with khmeread