adverise with khmeread 12516561 944326495682266 747524653 n

តារាចម្រៀង​ម្នាក់​ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់​ធ្លាយ​ភ្លៅ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​បឹងទំពុន​

     ភ្នំពេញ ៖ តារាចម្រៀង​ម្នាក់​ត្រូវបាន​ក្រុមចោរ​២​នាក់​បាញ់​ឲ្យ​របួស​ធ្លាយ​ភ្លៅ​ឆ្វេង​ហើយ​ដណ្តើមយក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់ បន្ទាប់ពី​បាន​ដឹក​សង្សារ​ដើរលេង​នៅ​វិមានឯករាជ្យ​ហើយ​វិលត្រឡប់​ទៅផ្ទះ​វិញ។ 

     អំពើ​បាញ់ប្រហារ​ប្លន់​យក​ម៉ូតូ​ទាំង​ភ្នែក​ស្រស់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​លេខ​២១BI ក្រុម​២ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។ 

     ប៉ូលិស​មូលដ្ឋាន​និយាយថា ករណី​ប្លន់​ម៉ូតូ​បង្កឡើង​ដោយ​ជនល្មើស​២​នាក់​ស្លៀកពាក់​ស៊ីវិល​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​មិនមាន​ស្លាក​លេខ ប្រើប្រាស់​អាវុធខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក​ធ្វើ​សម្មភាព​បាញ់​ប្លន់​១​គ្រាប់​រួច​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។     
   
     ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ កែវ គឹម​សួរ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​តារាចម្រៀង​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល របួស​ភ្លៅ​ឆ្វេង​ចំ​១​គ្រាប់​ធ្លាយ បញ្ចូនទៅ​ពេទ្យ​សូ​វៀត​។ បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក DUK ពណ៌​ស ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-7903​។ 

     កែវ គឹម​សួរ បាន​និយាយប្រាប់​ប៉ូលិស​ថា ដំបូង​លោក​ដឹក​សង្សារ​ពី​វិមានឯករាជ្យ​មក​ផ្ទះ​វិញ​ដល់​ចំនុច​ខាងលើ ស្រាប់តែ​ត្រូវ​ជនល្មើស​ជិះ​មក​ឯប​ស្រែក​ឲ្យ​ឈប់​រួច​បើក​កាត់​ពីមុខ បន្ទាប់មក​ដក​កាំភ្លើង​បាញ់​ត្រូវ​គ្រាប់ ហើយ​ដណ្តើមយក​ម៉ូតូ​ជិះ​ទៅ​បាត់​តែម្តង​៕​

adverise with khmeread

មតិយោបល់