adverise with khmeread Meetgreet

មួយក្បាច់របស់ Justin Bieber ធ្វើឲ្យអ្នកគាំទ្រក្អួតឈាម

​    ​បណ្តា​អ្នកគាំទ្រ​ងប់​ង​ល់​នឹង Justin Bieber ដែល​បាន​ចំណាយ​ប្រាក់​ពី​ហោប៉ៅ​ផ្ទាល់ខ្លួន​ចំនួន ១.០០០ ផោន (១.៤២២​ដុល្លារ​) ទៅលើ​សំបុត្រ​ប្រគុំ​តន្ត្រី VIP សម្រាប់​ទទួលបាន​ឱកាស​ថតរូប​ជាមួយ​តារា​ក្នុង​ឌួង​ចិត្ត​របស់​ពួកគេ​ជាមួយនឹង​បដា​គាំទ្រ​បាន​ត្រឹម​ទទួល​ការខកចិត្ត​តែប៉ុណ្ណោះ បន្ទាប់​តារាចម្រៀង​រូបនេះ​បាន​រំសាយ​ការ​ណាត់ជួប​និង​ការស្វាគមន៍​រាក់ទាក់​ក្នុងនាម​ជា​តារា​ល្បី​។​

​    ​ម្ចាស់​បទ "Never Say Never" រូបនេះ បានប្រកាស​ដោយផ្ទាល់​មាត់​កាលពី​សប្តាហ៍​មុន​ថា​គាត់​មិន​បណ្តោយ​ខ្លួន​ប្រឡូក​នឹង​ភាពជិតស្និទ្ធ​នៅក្រោយ​ឆាក​ជាមួយនឹង​អ្នកគាំទ្រ​នោះឡើយ ព្រោះ​វា​ធ្វើឱ្យ​គាត់ "​អស់កម្លាំង និង​មិនសូវ​សប្បាយចិត្ត​ទេ​"​។​

​    ​យោង​កាសែត Daily Mirror បានឱ្យដឹងថា បណ្តា​អ្នកគាំទ្រ​មួយចំនួន​ដែល​បាន​ស្ថិតនៅក្នុង​ការប្រគុំ​តន្ត្រី​របស់គាត់​ក្នុង​ទីក្រុង Las Vegas នៅឯ​មជ្ឈមណ្ឌល MGM Grand Garden Arena កាលពី​យប់​ថ្ង​សុក្រ​សប្តាហ៍​មុន ត្រូវបាន​ថត​ជាប់​ជាមួយនឹង​ការបដិសេធ​ការ​រាក់ទាក់​ពី Justin ខណៈដែល​តារាចម្រៀង​រូបនេះ​បាន​រំ​ឮ​ក​អំពី​ការសម្រេចចិត្ត​របស់គាត់​ឱ្យដឹង​ជាមុន​ពិតប្រាកដ​មែន​។​

​    ​យោងទៅលើ​វេ​ប​សាយ TMZ បានឱ្យដឹងថា បណ្តា​អ្នកគាំទ្រ​ទាំងឡាយណា​ដែល​បាន​ជាវ​សំបុត្រ​លំដាប់ VIP នឹងត្រូវ​ផ្តល់ជូន​មកវិញ​នៅ​សំណង​ពេញ​ថ្លៃ​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ព្រម​ទទួលយក​ជម្រើស​មួយ​នេះ ពួកគេ​នឹង​បាត់បង់​សំបុត្រ​របស់​ពួកគេ ដោយ​ទទួលបាន​មកវិញ​នៅ​កៅអី​ពិសេស​ដើម្បី​ទស្សនាការ​ប្រគុំ​តន្ត្រី​នៅឯ​ផ្ទះ​ជំនួស​វិញ​៕

adverise with khmeread
ប្រភព៖ Lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់