adverise with khmeread Kate middleton

ព្រះ​នាង Kate Middleton លាតត្រដាង​ពី​ក្លឹប​ដែល​ទ្រង់​គាំទ្រ​, ពេល​បានដឹង​ទើប​មាន​អារម្មណ៍​ថា​អាណិត​ទ្រង់​ខ្លោចចិត្ត​

​គ្រប់គ្នា​បានដឹង​អស់ហើយ​ថា ព្រះអង្គម្ចាស់ William គឺជា​អ្នកគាំទ្រ​ក្រុម Aston Villa​។ ប៉ុន្តែ​មហេសី​របស់​ទ្រង់ គឺ​ព្រះ​នាង Kate Middleton បាន​លាតត្រដាង​កាលពី​ថ្ងៃទី ១៥ ធ្នូ​ថា ទ្រង់​ក៏​ជា Fan ផ្កាប់មុខ​របស់​ក្រុម​ត្រដាបត្រដួស​មួយ​ក្នុង​ក្របខ័ណ្ឌ Premier League ដែរ នោះ​គឺ​ក្រុម​ការពារ​ជើងឯក Chelsea​។ 

​ព្រះ​នាង​បាន​លាតត្រដាង​អំពី​រឿងនេះ​នៅពេល​ទ្រង់​បាន​យាង​ទត​មជ្ឈមណ្ឌល Anna Freud Centre នៅ Islington ចក្រភព​អង់គ្លេស និង​បាន​មាន​សុ​វ​ណ្ណី​ប្រាប់​រឿងនេះ​ទៅកាន់​ក្មេងប្រុស​អាយុ ៨ ឆ្នាំឈ្មោះ Rjay Bryan ដែល​បាន​សួរនាំ​ទ្រង់​ថា​តើ​ទ្រង់​ចូលចិត្ត​ក្រុមបាល់ទាត់​មួយណា​។ 

​ក្មេងប្រុស​រូបនេះ​បាន​និយាយថា "​យើង​បាន​ទះដៃ​គ្នា​ព្រោះ​ទ្រង់​គាំទ្រ Chelsea ខ្ញុំ​ក៏​គាំទ្រ Chelsea​។ ខ្ញុំ​ស្រឡាញ់​មនុស្ស​ដែល​គាំទ្រ Chelsea"​។ 

​ការឈឺចាប់​របស់ Chelsea បាន​បន្ត​កើតឡើង​ទៀត​កាលពី​យប់​ថ្ងៃ​ចន្ទ ខណៈដែល​ក្រុម​តោ​បាក់​ចង្កូម​មួយ​នេះ​ត្រូវបាន​ក្រុម​កំពូល​តារាង Leicester លុត​ក្នុង​លទ្ធផល ២-១​។ ទោះ​លទ្ធផល​យ៉ាងនេះ​ក្តី ក៏​ក្រុម​អ្នកគាំទ្រ Chelsea នៅតែ​នាំគ្នា​ជួយ​រក​លេស​គ្រប់យ៉ាង​ដើម្បី​ជួយ​ដោះសារ​ឲ្យ Chelsea ចំពោះ​ហេតុផល​ដែល​កូនក្រុម​របស់លោក Jose Mourinho បន្ត​ចាញ់​ម្តង​ហើយ​ម្តងទៀត​ដូច្នេះ​។ ប៉ុន្តែ Chelsea នឹងមាន​ទឹកចិត្ត​ស្ទុះ​ឡើងវិញ​នៅពេល​ដឹង​ដំណឹង​ថា​ព្រះ​នាង Kate Middleton នៅ​គាំទ្រ​ពួកគេ​ពីក្រោយ​។ 

​ដំណឹង​នេះ​ហាក់ដូចជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច​ដែរ ព្រោះ​ព្រះ​បិតុលា​របស់​ទ្រង់ ព្រះនាម Gary Goldsmith គឺជា​អ្នកគាំទ្រ​ងប់​ង​ល់​មួយរូប​របស់​ក្រុម​តោ​ខៀវ ប៉ុន្តែ​ពិធី​លាង​សាយភោជន៍​រដូវ​បុណ្យ​គ្រឹ​ស្មាស​នៅ​ដំណាក់​ទ្រង់​អាច​នឹងមាន​ភាព​តានតឹង​បន្តិច​ព្រោះ​ព្រះ​ជេដ្ឋា​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់ Harry គឺជា​អ្នកគាំទ្រ​ក្រុម​គូប្រជែង​នៅ​ក្រុង​ឡុង​ដ៍ Arsenal៕

ព្រះអង្គម្ចាស់ William ដែលជា​ព្រះ​ស្វាមី​របស់​ព្រះ​នាង Kate គឺជា​អ្នកគាំទ្រ​របស់ Aston Villa តាំងពីក្មេង​

adverise with khmeread

មតិយោបល់