Man Utdនឹងអនុញ្ញាតឲ្យកីឡាករ James Garner ចាកចេញនៅរដូវកាលក្រោយ

        ខ្សែបម្រើ​ James Garner របស់​ក្លឹប​ Man Utdកំពុងទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប Cardiffក្លឹប Swansea និងក្លឹប Sheffield ហើយ​អាច​នឹង​លេងក្នុង​កិច្ច​សន្យា​ខ្ចីជើង​នៅ​រដូវកាល​ក្រោយ​។

        ខ្សែបម្រើ​ឆ្នើម​វ័យ​១៩​ឆ្នាំ​រូបនេះ​ ដែល​បាន​បង្ហាញមុខ​ក្នុងក្រុម​ជម្រើស​ដំបូង​ជាច្រើន​លើក​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaerនោះអាចនឹង​អនុញ្ញាតឲ្យ​លេងខ្ចីជើង​នៅ​រដូវកាល​ក្រោយ​នៅ​ពេល​រដូវកាល​ទិញដូរ​បើក​ទ្វារ។

        James គឺជា​កីឡាករ​ម្នាក់ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​បំផុត​របស់ Man Utd បន្ទាប់ពី​កីឡាករ​វ័យ​ក្មេង​រូបនេះបង្ហាញទម្រង់​លេង​យ៉ាងល្អ​ក្នុងចំណោម​ក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ និង​បាន​បង្ហាញ​ក្នុង​ក្រុម​ជម្រើស​ដំបូង​សម្រាប់​ការ​ប្រកួត​នៅ​ក្របខណ្ឌអឺរ៉ុប​កាល​ពីខែតុលា​ឆ្នាំមុនផងដែរ។

        មាន​ក្លឹបច្រើន​ចាប់អារម្មណ៍​និង​ James កាលពីរដូវកាល​ទិញដូរ​ខែ​មករា​ ហើយ​ Man Utdមិន​ទាន់​សម្រេចពីអនាគតរបស់​កីឡាករ​វ័យ​ក្មេង​ទាំង​នេះនៅឡើយ​ទេ ខណៈ​ពួកគេ​ចង់​ដឹងថា អ្វីជា​ការ​ប្រកួត​ប្រជែង​នៅ​រដូវកាល​ក្រោយ៕

adverise with khmeread