Newcastle ឈានមួយជំហ៊ានលឿនជាងក្លឹប Liverpool និង Man Utdក្នុងការផ្ទេរខ្សែការពារ KalidouKoulibaly

        កីឡាករ KalidouKoulibalyអាចនឹងលេង​ជា​ដៃ​គូ​បាន​យ៉ាងល្អ​ជាមួយ​ខ្សែការពារ​ Virgil van Dijkនៅក្លឹប Liverpool ប៉ុន្តែ​ក្លឹប Newcastle ហាក់ដូចជាបាន​បោះមួយ​ជំហាន​មុន​ក្លឹបនេះនិង​ក្លឹប Man Utd​ក្នុងការតាម​ប្រមាញ់​ខ្សែការពារ​របស់​ក្លឹប Napoli រូបនេះ។

        នេះគឺជា​ការ​លើក​ឡើង​របស់​អ្នក​កាសែត​ឈ្មោះ Paolo Esposito ដែល​អះអាងថា ក្លឹប Newcastle ​នឹង​ផ្តល់​ប្រាក់ឈ្នួលដល់​ខ្សែការពាររូបនេះប្រសើរជាង​ក្លឹប Liverpool និង​ Man Utd។

        ​កីឡាករ​សញ្ជាតិសេណេហ្គាល់​រូបនេះបាន​ស្ថិតនៅក្រោម​ការ​ឃ្លាំមើល​របស់​ Man Utd​ ប៉ុន្តែ​ក៏មាន​ការភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរទៅ​ក្លឹប Liverpool ផងដែរ។ប៉ុន្តែលោក Esposito ក៏បានអះអាងថា ​ខ្សែការពារ​តម្លៃ​៦២​លានផោន​រូបនេះ​ក៏ជា​ទីចាប់អារម្មណ៍​ពី​អនាគតម្ចាស់​ថ្មី​របស់​ក្លឹប Newcastle ផងដែរ​ ។

        ក៏មាន​ការ​ភ្ជាប់ក្លឹប Juventus ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរ​ Kalidouផងដែរប៉ុន្តែ​អ្នក​កាសែត​រូបនេះ​និយាយថា ក្លឹបយក្ស​នៅ​អ៊ីតាលី​នេះ​មិន​អាច​មាន​លទ្ធភាព​នាំយក​កីឡាករ​រូបនេះទេ ដោយសារតែ​តម្លៃ៕

adverise with khmeread