លោក Mauricio Pochettino មានសេរីភាពចុះកិច្ចសន្យាជាមួយក្លឹបថ្មី

        នៅពេលនេះលោក​ Mauricio Pochettinoមាន​សេរីភាព​គ្រប់​គ្រាន់​ក្នុងការ​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​ថ្មី បន្ទាប់ពីលោកបាន​បញ្ចប់​លក្ខខណ្ឌជាមួយ​អតីតក្លឹប​ Spurs។

        គ្រូបង្វឹក​រូបនេះត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លឹប Spurs កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០១៩ បន្ទាប់ពី​ដឹកនាំ​បាន​៥ឆ្នាំ ហើយ​គ្មានការ​ងារ​ធ្វើ​ចាប់តាំងពីពេលនោះ។លោក Pochettino អាច​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​បាននៅ​ពេលនេះ។

មក​ដល់ត្រឹម​ថ្ងៃច័ន្ទ​នេះ ជា​ពេលវេលាបញ្ចប់នៃលក្ខខណ្ឌ ហើយ​នៅពេលនេះ​ គ្រូបង្វឹកវ័យ៤៨​ឆ្នាំរូបនេះ​មាន​សេរីភាពហើយដូច្នេះ​ក្លឹបផ្សេងអាចទាក់ទងទៅ​លោកបាន។

        គ្រូបង្វឹករូបនេះបានសម្រេចជោគជ័យ​បាន​ច្រើន​ជាមួយ​នឹង​ថវិកាមាន​កំណត់​នៅ​ក្លឹប Spurs ហើយ​មានក្លឹបជា​ច្រើន​ត្រូវ​ការ​រូបនេះ​លោក។ ទោះបីជាយ៉ាងណា ក្លឹប​ Spursបានចាប់ផ្តើម​ទាំង​ខកចិត្ត​ក្នុងយុទ្ធនាការ​ឆ្នាំ​២០១៩/២០​ ហើយ​ឈរនៅលេខរៀងទី​១៤​នៅលើ​តារាង​នៅពេល​ក្លឹបនេះសម្រេចបណ្តេញ​គ្រូបង្វឹកសញ្ជាតិ​អាហ្សង់ទីនរូបនេះចេញហើយតែងតាំង​លោក Jose Mourinhoមកជំនួស៕

adverise with khmeread