Jack Wilshere គ្រោងបង្ហាញមុខជាថ្មី ជាមួយក្លឹប West Ham

        ខ្សែបម្រើ Jack Wilshere ជិត​នឹងត្រឡប់​មក​បង្ហាញសមត្ថភាព​ជា​ថ្មីទៀត​ហើយ​ បន្ទាប់ពី​ចូល​រួម​ហ្វឹកហាត់ជាមួយ​ក្លឹប West Ham តាំងពី​ខែ​តុលា​ ។ខ្សែបម្រើ​រូបនេះ​បាន​ចំណាយ​ពេល​ភាគច្រើន​​នៅ​ក្រៅ​ទីលាន​ប្រកួត​ដោយសារបញ្ហា​របួស​ក្រលៀន​ ហើយ​មិនទាន់​បាន​លេងទេនៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មីលោកDavid Moyesដែល​ចូល​ដឹកនាំក្លឹបនេះ​កាល​ពី​ខែ​ធ្នូ។

        កីឡាករ​វ័យ២៨​ឆ្នាំ​រូបនេះកំពុង​បង្កើន​ការ​ព្យាបាល​របួស​ ហើយ​អាចនឹង​វិលត្រឡប់​មក​វិញ​ទាន់ពេល​សម្រាប់​ការ​ប្រកួត​នៅក្របខណ្ឌ EPL ដែល​គ្រោងចាប់ផ្តើម​ឡើងវិញនៅខែ​ក្រោយ​។

        Wilshere បាន​ចូលរួម​ជាមួយ​វគ្គហ្វឹកហាត់​កាល​ពីថ្ងៃអង្គារ​ ខណៈក្លឹប West Ham ចាប់ផ្តើម​ការ​ងារ​ជាផ្នែក​នៃ​ការបណ្តុះបណ្តាលស្វែង​យល់ពី​វីរុស​ Covid-19។ ខ្សែបម្រើ​រូបនេះ​ជួប​ពេលវេលា​ដ៏លំបាក​នាពេល​ថ្មីៗនេះ បន្ទាប់ពី​មិន​អាច​ចូលរួម​បុណ្យសពឱពុក​របស់ខ្លួន​ដោយ​សារតែ​ការ​បិទប្រទេស​ទាំង​ស្រុង។

        អតីត​កីឡាករ​ក្លឹប Arsenal រូបនេះ​បាន​ចុះកិច្ច​ព្រមព្រៀង​លេង​បីឆ្នាំ​ជាមួយ​ក្លឹប West Ham កាលពីឆ្នាំ​២០១៨​ ប៉ុន្តែ​បញ្ហា​របួស​បាន​កម្រិត​ការ​បង្ហាញ​មុខ​របស់​កីឡាករ​រូបនេះមកត្រឹម​១៦​លើក​ប៉ុណ្ណោះ៕

adverise with khmeread