adverise with khmeread Carroll

Andy Carroll មិនបោះបង់ក្តីសង្ឃឹមក្នុងការបង្ហាញមុខនៅយូរ៉ូ២០១៦

          ខ្សែប្រយុទ្ធរបស់​ក្លឹប West Ham កីឡាករ​ Andy Carroll មិនទាន់បោះបង់​ក្តីសង្ឃឹមក្នុងការបង្ហាញ​មុខ​នៅក្នុង​ក្រុម​ជម្រើស​របស់​លោក​ Roy Hodgson សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន​ជើង​ឯក​អឺរ៉ុប​នៅ​រដូវ​ក្តៅនេះទេ។

          Carroll ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសបន្ទាប់ពី​មាន​បញ្ហា​របួស​ជា​បន្ត​បន្ទាប់នៅ​រដូវកាល​នេះ​ដោយខកខាន​ការប្រកួត​ពីរ​សប្តាហ៍​​កាលពី ខែធ្នូ។​ ក្នុងអំឡុងពេល​អវត្តមាន​របស់ខ្លួន ខ្សែ​ប្រយុទ្ធ​ថ្មីៗបា​ន​លេចមុខឡើង​ ដើម្បីក្លាយជា​ខ្សែប្រយុទ្ធ​ជួ​រ​មុខ​សម្រាប់​ក្រុម​ជម្រើស​ជាតិដូចជា Harry Kane​ និង Jamie Vardy ដែលរកបានគ្រាប់បាល់​អំឡុងការ​ប្រកួត​ជា​មួយ​ក្រុម​អាល្លឺម៉ង់ កាល​ពីចុងសប្តាហ៍​។

          សួរថា តើអាចនឹងមាន​ឱកាសបង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដែរ​ឬយ៉ាង​ណានោះ Andy​ បានឆ្លើយ​តបថា “​ខ្ញុំ​មិនឃើញ​ហេតុផលណា​មួយ​ដែលថា មិន អាចនោះទេ។ ខ្ញុំគ្រាន់តែ​រក្សាខ្លួន​កុំឲ្យ​មាន​របួស​ ប្រឹងប្រែង​ហ្វឹក​ហាត់ជាមួយ West Ham ឱកាសនេះនឹងមក​ដល់”៕

adverise with khmeread
ប្រភព៖ Dailymail

មតិយោបល់