អភិបាលក្រុងម្នាក់នៅប៉េរូធ្វើពុតជាស្លាប់ដើម្បីគេចវេសពីការបំពានបម្រាមគោចរ ក្រោយដើរផឹកស្រវឹងទាំងយប់ជាមួយមិត្តភក្តិ

អភិបាលក្រុងតូចមួយក្នុងប្រទេសប៉េរូបានធ្វើពុតជាស្លាប់ បន្ទាប់ពីត្រូវបានប៉ូលិសចាប់ខ្លួនពីបទរំលោភច្បាប់បិទប្រទេសទប់ស្កាត់ជំងឺកូរ៉ូណា ខណៈពេលកំពុងផឹកស៊ីស្រវឹងជាមួយមិត្តភក្តិ។

លោក Jaime Rolando Urbina Torres ត្រូវបានថតជាប់កំពុងដេកពាក់ម៉ាស់ក្នុងក្ដារមឈូសចំហគម្របមួយដោយមន្ត្រីប៉ូលិស ដែលមកចាប់គាត់កាលពីយប់ថ្ងៃចន្ទក្នុងទីក្រុង Tantará។

ប៉ូលិសនិយាយថា គាត់បានល្មើសនឹងបម្រាមគោចរនិងច្បាប់រក្សាគម្លាតពីគ្នាក្នុងគោលបំណងដើម្បីផឹកស្រាជាមួយនឹងមិត្តភក្តិរបស់គាត់ ហើយបានស្រវឹងនៅពេលគាត់ត្រូវបានចាប់ខ្លួន។

គេមិនច្បាស់ថាតើគាត់និងមិត្តរបស់គាត់ផឹកនៅឯណាទេ ឬក៏ហេតុអ្វីបានជាមានក្ដារមឈូសចំហគម្របនៅទីនោះនោះទេ៕ ប្រភព៖ Daily Mail 


 

adverise with khmeread