ពួកតារាវិទូរកឃើញពិភពលោកថ្មីមួយកំពុងកកើតឡើងនៅឆ្ងាយពីផែនដីយើងប្រហែល ៥២០ ឆ្នាំពន្លឺ

ក្រុមតារាវិទូជឿជាក់ថាពួកគេប្រហែលជាបានរកឃើញភស្តុតាងផ្ទាល់ដំបូងនៃពិភពលោកថ្មីមួយកំពុងកកើតឡើងនៅជុំវិញព្រះអាទិត្យដ៏សែននៅឆ្ងាយមួយ ហើយវាកំពុងស្ថិតនៅក្នុងសភាពវិលវល់។

ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ PSL University នៃប្រទេសបារំាងបានរកឃើញរង្វង់ធូលីនិងឧស្ម័នក្រាស់ឃ្មឹគនៅជុំវិញព្រះអាទិត្យឈ្មោះ AB Aurigae ស្ថិតនៅប្រហែល ៥២០ ឆ្នាំពន្លឺពីផែនដី។

ដោយប្រើកែវយឹតធំបំផុតរបស់មន្ទីរសង្កេតផ្កាយរបស់អឺរ៉ុបខាងត្បូង ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសឈីលី ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញរចនាសម្ព័ន្ធកំពុងវិលខ្ញាល់មួយ ដែលមានរាងពងក្រពើនៅផ្នែកកណ្ដាល។

ក្រុមស្រាវជ្រាវនិយាយថា រង្វង់នេះគឺបណ្ដាលមកពីឧស្ម័ននិងធូលីដែលមករួមគ្នាក្លាយជាពិភពលោកថ្មីមួយ ហើយវាគឺជាលើកទីមួយហើយដែលដំណើរការនៃកកើតភពត្រូវបានថតដោយផ្ទាល់បែបនេះ។

កងវិលវល់នេះគឺជាសញ្ញាមួយប្រាប់អំពីប្រព័ន្ធភពព័ទ្ធជុំវិញព្រះអាទិត្យដែលទើបនឹងបង្កើតថ្មី ហើយវាស្ថិតនៅក្នុងក្រុមផ្កាយ Auriga។

យ៉ាងណាមិញ សាស្ដ្រាចារ្យលោក Anthony Boccaletti ដែលដឹកនាំការសិក្សានេះមកពីមន្ទីរអង្កេត Observatoire de Paris និយាយថា "យើងរកឃើញភពដែលឱ្យមនុស្សរស់នៅបានរាប់ពាន់ ប៉ុន្ដែតិចតួចណាស់ដែលយើងដឹងអំពីថាតើវាកកើតឡើងដោយរបៀបម៉េច។ យើងត្រូវការអង្កេតប្រព័ន្ធវ័យក្មេងបំផុតដើម្បីផ្ដិតយករូបភាពដែលវាកំពុងកកើត"។

រហូតដល់ទល់ពេលនេះ តារាវិទូអាចផ្ដិតយករូបភាពនៃរង្វង់ធូលីវ័យក្មេងច្បាស់ក្រឡែតដើម្បីមើលពីរបៀបកកើតរបស់ភព ដូច្នេះនេះគឺជារបកគំហើញដ៏សំខាន់មួយទាក់ទងនឹងវិទ្យាសាស្ត្រភព៕ ប្រភព៖ Daily Mail 

 

adverise with khmeread