adverise with khmeread Ronaldinho web

Ronaldinho អាចនឹងបញ្ចប់អាជីពនៅអាមេរិកឬអាស៊ីខាងកើត

          នៅ​ដំណាក់កាល​ចុងក្រោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldinho គ្រោងនឹង​ផ្ទេរ​ទៅ​ក្របខណ្ឌ MLS ឬក្លឹបនៅ​ប្រទេសចិន​ ខណៈ​កីឡាក​ររូបនេះ​ស្វះ​​ស្វែង​រក​ថ្លៃពល​កម្ម​ច្រើន។​​ អតីត​កីឡាករ​ក្លឹប Barcelona រូបនេះអត់មាន​ក្លឹបលេងចាប់​តាំងពី​ចាក​ចេញ​ពីក្លឹប Fluminense កាលពីខែ​កញ្ញា​ឆ្នាំមុន។

​         បងប្រុស​បង្កើតរបស់ Ronaldinho គឺលោក Roberto Assis ដែលដើរតួជា​ភ្នាក់ងារ​របស់កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បានអះអាងថា អាមេរិក​ឬអាស៊ី​ខាង​កើត​អាចជា​គោល​ដៅ​បន្ទាប់​ដែល​​ Ronaldinho កំពុង​ពិចារណា​ពីជម្រើស​របស់ខ្លួន​ សម្រាប់​ការបង្ហាញសមត្ថភាព​លើក​ចុងក្រោយ​នៅ​ក្នុងអាជីព​។

            លោក Roberto បាននិយាយថា គោលដៅ​សម្រាប់ Ronaldinho អាចទៅ​ក្របខណ្ឌ Major League Soccer នៅ​អាមេរិក​ឬនៅក្របខណ្ឌ Chinese Super League​ របស់ចិន។ ប្រសិនបើ​ Ronaldinho ទៅលេងនៅ​អាមេរិក កីឡាកររូប​នេះ​នឹងបាន​ចូល​រួម​ជាមួយកីឡាករ Kaka, Andrea Pirlo, David Villa and Steven Gerrard ដែលសុទ្ធតែជាអតីត​កីឡាករ​ល្បីៗ​៕

adverise with khmeread

មតិយោបល់