Bernardo Silvaបង្ហើបប្រាប់ពីអ្វីដែលខ្លួនតែងតែនឹកបំផុតនៅក្នុងវិស័យបាល់ទាត់

        កីឡាករ Bernardo Silva បាននិយាយថា ខ្លួន​នឹក​ដល់​ពេល​វេលា​លេងបាល់​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅមុន​ការ​វិលត្រឡប់​មក​វិញ។ខ្សែបម្រើរបស់​ក្លឹប​ Man City រូបនេះ​ដែល​បាន​វិលត្រឡប់​មក​អង់គ្លេស​វិញ​ បន្ទាប់ពី​ចំណាយ​ពេល​ពេញមួយខែ​នៅ​ប្រទេសកំណើត​ព័រទុយហ្គាល់​និង​បង្ហើបប្រាប់ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នៅពេល​អវត្តមាន​បាល់ទាត់។

        Bernardo សារភាពថា ខ្លួន​នឹកដល់​ការងារហ្វឹកហាត់​ប្រចាំថ្ងៃ​និង​ទំនាក់​ទំនង​ជាមួយ​មិត្ត​រួម​ក្រុម​និង​មិត្តភក្តិ ប៉ុន្តែ​សំខាន់​បំផុត​នោះ គឺ​នឹកដល់​ក្តី​រំភើបរីករាយ​នៅចំពោះមុខ​អ្នក​គាំទ្រ​។

        Bernardo បាន​និយាយថា “​ខ្ញុំគិត​ថា អ្វីដែល​ខ្ញុំ​នឹក​រឭកបំផុតនោះមិនមែនជា​ការហ្វឹកហាត់ឬទាត់បាល់នោះទេ ប៉ុន្តែ​ការ​លេងនៅ​ចំពោះ​មុ​ខទស្សនិកជន​ដែល​សម្តែង​ការ​ខកចិត្តនៅពេលអ្នក​បាត់បង់ឱកាស​និង​ការអបអរនៅពេលអ្នក​ទាត់បញ្ចូលទី។​ អារម្មណ៍​ក្នុង​ការ​លេងបាល់ទាត់​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​គឺជា​អ្វីដែល​ខ្ញុំ​នឹករឭកបំផុត”៕

adverise with khmeread