Danny Ross: លោក Mauricio Pochettinoមានសមត្ថភាពដឹកនាំក្លឹបកំពូលៗ

        កីឡាករ​ Danny Rose បាននិយាយថា អតីត​អ្នក​ចាត់​ការ​ក្លឹប Spursលោក Mauricio Pochettinoអាច​នឹង​វិលមក​ដឹកនាំ​ក្លឹបកំពូលៗ​វិញ ហើយថា គ្រូបង្វឹករូបនេះ​អាច​នឹង​មក​ដឹកនាំ​ក្លឹប​ Man Utd​ផងដែរ។

        គ្រូបង្វឹកសញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លឹប Spursកាល​ពី​ខែ​វិច្ឆិកា​ ស្របពេល​ក្រុម Spurs ត្រដាបត្រដួស​នៅ​ពាក់កណ្តាល​តារាង តែប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់ពី​ចូល​ក្រុម Spurs បានឈានដល់វគ្គ​​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ CL ប៉ុន្តែ​ចាញ់​ក្រុម Liverpool ២-០។

        អំឡុង​ពេល​លោក​នៅ​ដឹកនាំ​ក្នុងទីក្រុងឡុងដ៍​ លោកPochettinoបាន​កសាងសមត្ថភាពកីឡាករ​ជា​ច្រើន​រួម​ទាំង​ Danny ផងដែរ​។ បច្ចុប្បន្ន​ Danny​ លេងខ្ចីជើង​នៅ​ក្លឹប Newcastle ហើយ​ជឿថា គ្រូបង្វឹក​រូបនេះ​នៅ​មាន​អនាគត​ល្អ។

        នៅ​ពេល​សួរនាំថា លោក Pochettino អាចនឹង​វិលមក​ដឹកនាំ​ក្លឹបកំពូល​ណាមួយ​នាពេល​អនាគត​ឬយ៉ាងនោះ Danny បាននិយាយថា “ ប្រាកដណាស់! ខ្ញុំ​ដឹងច្បាស់​ពី​សមត្ថភាព​របស់​​លោក Pochettino”៕

adverise with khmeread