បុរសអាមេរិកម្នាក់ត្រូវបានចាប់ខ្លួនពីបទថតវីដេអូនៃទិដ្ឋភាពអ្នកជិតខាងរបស់គាត់បាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់កំពុងរត់ហាត់ប្រាណតាមផ្លូវ

បុរសម្នាក់ ដែលផ្តិតបានទិដ្ឋភាពនៃការបាញ់សម្លាប់លោក Ahmaud Arbery ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទឃាតកម្ម។ នេះបើយោងតាមការិយាល័យស៊ើបអង្កេតនៃរដ្ឋ Georgia របស់អាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមមន្រ្តីបានប្រកាសថា លោក William 'Roddie' Bryan Jr អាយុ ៥០ ឆ្នាំត្រូវបានចាប់ខ្លួនពីបទឃាតកម្ម និងបទប៉ុនប៉ងឃុំឃាំងដោយខុសច្បាប់។

លោក Gregory McMichael អាយុ ៦៤ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Travis McMichael អាយុ ៣៤ឆ្នាំ ត្រូវបានចោទប្រកាន់ក្នុងខែនេះ ពីបទមនុស្សឃាត និងការរំលោភបំពានធ្ងន់ធ្ងរ ចំពោះការបាញ់សម្លាប់លោក Arbery ដែលគ្មានអាវុធក្នុងដៃអាយុ ២៥ឆ្នាំនៅទីក្រុង Brunswick រដ្ឋ Georgia កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

លោក Bryan ដែលជាអ្នកជិតខាងរបស់លោក McMichaels បានឈរមើល និងថតទិដ្ឋភាពនៃការវាយប្រហារនេះ។ វាជាវីដេអូថតចេញពីទូរស័ព្ទដៃរបស់គាត់ ដែលបង្ហាញពីទិដ្ឋភាពនៃការសម្លាប់បុរស្បែកខ្មៅដែលកំពុងរត់ហាត់ប្រាណ។ គាត់នឹងត្រូវគេបញ្ជូនទៅកាន់ពន្ធនាគារ Glynn County៕ ប្រភព៖ Daily Mail លីង


 

adverise with khmeread