ចិនរៀបចំច្បាប់ថ្មីដើម្បីគ្រប់គ្រងហុងកុងទាំងស្រុង

ប្រទេសចិនបានស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ក្រុងហុងកុង ដើម្បីហាមប្រជាជននៅទីក្រុងនេះពីការផ្តួចផ្តើមនិងចូលរួមក្នុងការតវ៉ានៅក្នុងចំណាត់ការមួយ ដែលគេជឿថាជាការឆ្លើយតបចំពោះការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំកាលពីឆ្នាំមុន។

ច្បាប់នេះនឹងរារាំងការផ្តាច់ខ្លួន ការជ្រៀតជ្រែកពីបរទេស ភេរវកម្ម និងរាល់សកម្មភាពញុះញង់សំដៅទៅលើការផ្តួលរំលំរដ្ឋាភិបាលកណ្តាល និងការជ្រៀតជ្រែកពីខាងក្រៅណាមួយ នៅក្នុងអតីតដែនដីអាណានិគមអង់គ្លេសមួយនេះ។ នេះបើយោងតាមកាសែត South China Morning Post លើកឡើងចេញពីប្រភពមិនបញ្ចេញឈ្មោះ។

ការភ័យខ្លាចបានកើនឡើងថាប្រទេសចិនកំពុងសម្លឹងមើលដើម្បីកាន់កាប់ទាំងស្រុងទៅលើទីក្រុងនេះ ពីព្រោះច្បាប់បង្កើតហើយដែលមានសក្តានុពលនេះ អាចជាចំណុចរបត់មួយសម្រាប់ទីក្រុងពោរពេញទៅដោយសេរីភាព និងមានភាពជាអន្តរជាតិដ៏សម្បើមមួយនេះ ដែលទំនងនឹងបង្កឱ្យមានការពិនិត្យឡើងវិញនៃស្ថានភាពពិសេសរបស់ក្រុងនេះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយទំនងជានឹងបង្កឱ្យមានភាពវឹកវរថែមទៀត។

ប៉ុន្តែអ្នកនាំពាក្យសភាចិនបាននិយាយថា វាពិតជាចាំបាច់ណាស់ក្នុងការបង្កើតយន្តការច្បាប់បែបនេះ នៅក្នុងទីក្រុងហុងកុងដើម្បី "ថែរក្សាសន្តិសុខជាតិ"។ អ្នកនាំពាក្យរូបនេះបានលើកឡើងពីរដ្ឋធម្មនុញ្ញចិន ជាមូលដ្ឋានសម្រាប់សេចក្តីព្រាងច្បាប់មួយនេះ៕ ប្រភព៖ Daily Mail លីង


 

adverise with khmeread