ឃាត់ជនជាប់ចោទ២នាក់តាមដីកានិង រឹបអូសបានថ្នាំញៀនមួយចំនួនដែលជាបទល្មើសថ្មីថែមទៀត

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសស្រុកសាមគ្គីមានជ័យបានអនុវត្តដីកាស្វែងរកចាប់ខ្លួន ២ដីកា នាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់ជនសង្ស័យបាន២នាក់ជាបន្តបន្ទាប់ ហើយរឹបអូសបានថ្នាំញៀនមួយចំនួនដែលជាបទល្មើសថ្មីថែមទៀត។

ប៉ូលិសនិយាយថា ទី១យោងដីកាលេខ ៤៥/២០២០ ដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដីការបង្គាប់ឱ្យស្វែងរកចាប់ខ្លួនឈ្មោះ សុខ ប៊ុនថុល ហៅអ៊ីត ហៅ សុខអ៊ីត ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន)។

ចំណែកទី២ដីកាលេខ ១៣៣/២០១៨ ដោយលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំងបង្គាប់ឱ្យស្វែងរកចាប់ខ្លួនឈ្មោះ ទួន សុផេន ហៅ វ៉ា ភេទប្រុស អាយុ២០ឆ្នាំសញ្ជាតិ ខ្មែរ មានទីលំនៅ ភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (គ្រឿងញៀន)។

កម្លាំងប៉ូលិសបានធ្វើការអនុវត្តចាប់ខ្លួនបានសម្រេចទាំងពីរមុខសញ្ញារួមទាំងវត្ថុតាងថ្នាំញៀនចំនួន ០៣កញ្ចប់ និងសម្ភារៈវេចខ្ចប់ឧបករណ៍ជក់មួយចំនួន ។ ប៉ូលិសបានធ្វើការកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

adverise with khmeread