ពេទ្យស្រីកាណាដាម្នាក់និយាយថាលំបាកវេទនាណាស់ ដែលតេស្តវិជ្ជមានកូវីដ១៩ដល់ទៅ ៨ ដងក្នុងពេល ៥០ ថ្ងៃ

គិលានុបដ្ឋាយិកាជនជាតិកាណាដាម្នាក់ ដែលឆ្លងមេរោគកូរ៉ូណាកាលពីមួយខែមុន និយាយថា លោកស្រីបានធ្វើតេស្ដវិជ្ជមាន ៨ ដងក្នុងរយៈពេល ៥០ ថ្ងៃចុងក្រោយ។

នៅថ្ងៃទី ៣០ មីនា Tracy Schofield មកពីទីក្រុង Cambridge ខេត្ត Ontario បានចាប់ផ្ដើមមានបទពិសោធន៍ដូចជា គ្រុនញាក់ វិលមុខ និងដកដង្ហើមខ្លី។

បន្ទាប់ពីថ្ងៃនោះមក គាត់ធ្វើតេស្ដកូវីដ១៩ ហើយអាការៈទាំងនោះបង្កដោយវីរុសនេះ និងលទ្ធផលតេស្ដវិជ្ជមាន។

Schofield វ័យ ៤៩ ឆ្នាំ ចំណាយពេលព្យាបាលតាមវិធីបុរាណ ២ សប្ដាហ៍និងដាក់ដាច់ដោយឡែកពីគេ ប៉ុន្ដែតេស្ដលើកទី២រកឃើញវិជ្ជមានឡើងវិញ។ ចាប់តាំងពីពេលនោះមក ការធ្វើតេស្ដច្រើនជាង ៦ ដងត្រឡប់មកវិញលទ្ធផលដដែល។

វេជ្ជបណ្ឌិតបានប្រាប់ស្ដ្រីកូនបីរូបនោះថា ពួកគេមិនជឿថា លោកស្រីឆ្លងហើយឆ្លងទៀតបែបនេះទេ ប៉ុន្ដែពួកគេក៏មិនអាចបកស្រាយចេញថាហេតុអ្វីបានគាត់នៅតែតេស្ដវិជ្ជមានបែបនេះរហូត។

ការធ្វើតេស្ដលើកទី ៨ ស្ដ្រីរូបនោះបានទទួលលទ្ធផលអវិជ្ជមាន គាត់ត្រេកអរខ្លាំងណាស់ ប៉ុន្ដែតេស្ដលើក ៩ វាប្រែទៅជាវិជ្ជមានទៀត។ Schofield នឹងមិនចេញពីផ្ទះតាមអាជ្ញាធរតំបន់សុខភាពសាធារណៈ Waterloo ដរាបណា គាត់ទទួលបានលទ្ធផលអវិជ្ជមាន ២ ដងជាប់គ្នា។

Schofield និយាយថា គាត់មិនមានអាការៈធ្ងន់ធ្ងរដូចមុននោះទេ ប៉ុន្ដែគាត់ព្រួយបារម្ភថា គាត់អាចនឹងមានជំងឺនេះរយៈពេលយូរអង្វែង៕


 

adverise with khmeread