adverise with khmeread 66381ee9 b04c 46a2 a96f 07a703758a60

ឃាត់​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ បោក​លុយ​ក្រុមហ៊ុន​ពី​ប្រទេស​រុស្ស៊ី រត់​មក​កម្ពុជា​

    ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា​នេះ​ថា កម្លាំង​ប៉ូលិស​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ បាន​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន របស់​អយ្យការ​អម​សាលា​ឧ​ទ្ទ​រណ៍ និង​តាម​លិខិត​របស់​ក្រសួងយុត្តិធម៌ ស្តីពី​សំណើសុំ​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន នៅ​រុស្ស៊ី ហើយ​រត់គេចខ្លួន​មក​រស់នៅ​កម្ពុជា​។​

     លោក​បន្តថា  ជនសង្ស័យ​ឈ្មោះ BALATIX VLADIXEIR VITALIE VITCH ជនជាតិ​រុស្ស៊ី កើត​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​១៩៧៨ ជាប់ចោទ​ពីបទ​បោក​លុយ​ក្រុមហ៊ុន នៅ​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០០៨ នៅ​ប្រទេស​រុស្ស៊ី ហើយ​រត់គេចខ្លួន​មក​កម្ពុជា (​ពេល​ឃាត់ខ្លួន មិនមាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​ទេ​)​។​

     នៅ​ព្រឹក​ថ្ងៃទី​២៩​មីនា​នេះ​ជនជាតិ​រុស្ស៊ី​បាន​បញ្ជូនមក​ការិយាល័យ​កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​ចាត់ការ​តាមច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់