ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកបារាយណ៍

កំពង់ធំ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ  កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ  បានប្រើប្រាស់វិធានការជំនាញចុះបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ស្ថិតក្នុងភូមិ យាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤៥នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឈឿន យ៉ូស ភេទ ប្រុស អាយុ ៣០ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិ យាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០២ កញ្ចប់ទម្ងន់ ១៤ ក្រាម និងទូរស័ព្ទដៃចំនួន ០១ គ្រឿង ។

ករណីខាងនេះសមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង មកកាន់ការិយាល័យប៉ូលិសប្រឆាំងគ្រឿងញៀងខេត្តកំពង់ធំដើម្បីកសាងនីតិវិធីចាត់ការបន្ត៕

adverise with khmeread