ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តកណ្តាល

កណ្ដាល ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរងទទួលផែន បានចុះធ្វើការចាប់បង្រ្កាបជាក់ស្តែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង ១​ និង៣០នាទីរសៀល ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់។

ប៉ូលិសនិយាយថា គោលដៅបង្ក្រាបទី១នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ​ស្វាយពុំត្រង់ សង្កាត់កោះអន្លុងចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ខុន សូដា ភេទប្រុស អាយុ៣០ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ-ឃុំកើតហេតុ។វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (Ice) ចំនួន ០៤កញ្ចប់។

ចំណែកគោលដៅបង្ក្រាបទី២ នៅតូបលក់ទឹកអំពៅមុខផ្ទះជនសង្ស័យឈ្មោះ ប៉ុន វណ្ណេត ស្ថិតក្នុងភូមិ​ព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ រួមមាន ១-ឈ្មោះ ទេព ណារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (អ្នកកាន់ថ្នាំញៀន) និង២-ឈ្មោះ ប៉ុន វណ្ណេត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ (ម្ចាស់ថ្នាំញៀន)។ ជនសង្ស័យទាំង2មានទីលំនៅ​បច្ចុប្បន្ន​ភូមិ-សង្កាត់ កើតហេតុ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (Ice) ចំនួន ០២កញ្ចប់, សម្ភារៈវេចខ្ចប់សម្រាប់ជួញដូរ និងប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅថ្ងៃខែឆ្នាំកើតហេតុ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្តបានចុះធ្វើការចាប់បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចគោលដៅទី១ វេលាម៉ោង ១ និង៣០នាទីរសៀល កម្លាំងប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខុន សូដា ចាប់យកគ្រឿងញៀនចំនួន០៤ កញ្ចប់។ 

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខុន សូដា កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបន្តចុះប្រតិបត្តិការបង្រ្កាបនៅគោលដៅ ទី២ នៅវេលាម៉ោង៣ និង៤០នាទីរសៀលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ចាប់យកបានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀន (Ice) ចំនួន ០២កញ្ចប់ និងឆែកឆេរលំនៅដ្ឋានឈ្មោះ ប៉ុន វណ្ណេត រកឃើញ សម្ភារៈវេចខ្ចប់សម្រាប់ជួញដូរ និងប្រើប្រាស់មួយចំនួន។

វត្ថុតាងរួមទាំងជនសង្ស័យបានបញ្ជូនមកកាន់ការិយាល័យប៉ូលិសប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread