CDC របស់កូរ៉េខាងត្បូងរកឃើញថា អ្នកជំងឺកូរ៉ូណាដែលជាហើយឈឺឡើងវិញ មិនបានចម្លងមេរោគដល់មនុស្ស ៧៩០ នាក់ ដែលពួកគេបានប៉ះពាល់នោះទេ

ការសិក្សាថ្មីមួយរកឃើញថា អ្នកជំងឺដែលធ្វើតេស្ដវិជ្ជមានកូវីដ១៩ឡើងវិញ បន្ទាប់ពីជាសះស្បាយ គឺមិនបានចម្លងមេរោគនេះដល់អ្នកដទៃនោះទេ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៩ ឧសភា។

អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (CDC) បានធ្វើការស្ទង់មើលមនុស្សដែលរស់រានមានជីវិតពីមេរោគកូរ៉ូណាចំនួន ២៨៥ នាក់ ដែលធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីការធ្វើតេស្ដមុនៗអវិជ្ជមាន។

គ្មានមនុស្សណាម្នាក់ក្នុងចំណោមមនុស្ស ៧៩០ នាក់ដែលអ្នកជំងឺបានប៉ះពាល់ជាមួយ ត្រូវបានគេរកឃើញឆ្លងជំងឺកូវីដ១៩នោះទេ។

ក្រុមស្រាវជ្រាវនេះនិយាយថាការរកឃើញនេះគឺជាសញ្ញាមួយដែលបង្ហាញថាតំបន់ខ្លះអាចមានសុវត្ថិភាពក្នុងការបើកដំណើរការឡើងវិញដូចអ្វីដែលបានដឹងពីមុន។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថាសំណាកមេរោគដែលប្រមូលបានពីអ្នកជំងឺដែលបានធ្វើតេស្តវិជ្ជមានលើកទីពីរមិនអាចត្រូវបានបង្កាត់ពូជនៅក្នុងមន្ទីរពិសោធន៍ទេ។

នេះបង្ហាញថាអ្នកជំងឺមិនត្រូវបានឆ្លងមេរោគម្តងទៀតទេ ផ្ទុយទៅវិញពួកគេកំពុងចិញ្ចឹមភាគល្អិតនៃវីរុស ដែលបានស្លាប់ទៅហើយនោះឱ្យរស់ឡើងវិញប៉ុណ្ណោះ។

លទ្ធផលត្រូវបានស្វាគមន៍បន្ទាប់ពីអាជ្ញាធរសុខាភិបាលនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសអាសន្នកាលពីខែមុនលើអ្នកជំងឺរាប់សិបនាក់ដែលបានរកឃើញថាមានផ្ទុកវីរុសនេះម្តងទៀត៕ ប្រភព៖ Daily Mail

adverise with khmeread