adverise with khmeread Unnamed

ស្ត្រី​ហ្វាំ​ង​ឡង់​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុក​ប​ង្កោ​ល​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវស្លាប់​

      ព្រះសីហនុ ៖ ស្ត្រី​ជនជាតិ​ហ្វាំ​ង ឡង់ ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ខណៈ​ដឹក​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ខ្លួនឯង​ដោយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ទៅបុក​ប​ង្កោ​ល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ចំក​ណ្តា​ល​ទ្រូងផ្លូវ​ហើយ​ដួល​បោក​និង​អូស​ប្រហែល​៥០​ម៉ែត្រ​។​

      គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមានឡើង​នៅ​ប្រមាណ​១១​យប់ ថ្ងៃទី​២៨​មិនា ឆ្នាំ​២០១៦​នេះ នៅលើ​ផ្លូវ​ឯករាជ្យ ត្រង់ចំនុច អនុវិទ្យាល័យ​ក្រុង ស្ថិតនៅ​ក្នុង ភូមិ​៣ ​សង្កាត់​៣​ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​

      ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហៃ​យ៉ា​តេ ពណ៌ ខ្មៅ ស្លាក​លេខ ភព 1Y-4181 បើកបរ​ដោយ​ឈ្មោះ ចេ​ន នី យូ កា ឡា ភេទ​ស្រី អាយុ​23​ឆ្នាំ ជនជាតិ ហ្វាំ​ង​ឡង់ មុខរបរ បុគ្គលិក​ផ្ទះសំណាក់ ប៉ា​ប៉ា​កា​យ៉ូ ស្នាក់នៅ​ភូមិ​៤​សង្កាត់​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ​បើក​ក្នុងទិសដៅ​ពី ឧ​ត្តុ​និយម ឆ្ពោះទៅផ្សារលើ។ 

      លុះដល់​ចំណុចកើតហេតុ​ក៏​ទៅបុក​ផ្លាកសញ្ញា​បង្ហាញផ្លូវ ចំ​កណ្ដាល​ទ្រូងផ្លូវ បណ្តាល​ផ្លោង​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

      ប៉ូលិស​បន្តទៀតថា​បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​បាន​រក្សាទុក​នៅ​សាល​ដំកល់សព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដើម្បី​រង់ចាំ​ក្រុម​គ្រួរ​សារ​និង​ស្ថានទូត​មក​ទទួល​ដឹក​យកទៅ​ប្រទេស​កំណើត​។ ចំណែក​វត្ថុតាង​ម៉ូតូ ១​គ្រឿង បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក​ខេត្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់