អ្នកនៅរស់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅប៉ាគីស្ថាន រៀបរាប់ពីរឿងរន្ធត់ដែលគាត់បានឃើញ

អ្នកនៅរស់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅប៉ាគីស្ថាន រៀបរាប់ពីរឿងរន្ធត់ដែលគាត់បានឃើញអ្នកនៅរស់រានមានជីវិតម្នាក់នៃការធ្លាក់យន្ដហោះកាលពីថ្ងៃសុក្រនៅទីក្រុង Karachi  របស់ប្រទេសប៉ាគីស្ថាន បានពិពណ៌នាអំពីទុក្ខវេទនារបស់គាត់ ដោយនិយាយថាអ្វីទាំងអស់ដែលគាត់អាចមើលឃើញគឺ "ភ្លើង"។

អ្នកដំណើរលោក Muhammad Zubair គឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរយ៉ាងហោចណាស់ពីរនាក់ ដែលបានរួចជីវិត បន្ទាប់ពីយន្តហោះធុន Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែង។

អាជ្ញាធរសុខាភិបាលក្នុងខេត្ត Sindh បាននិយាយថា មានមនុស្ស ៩៧នាក់ បានស្លាប់។

មូលហេតុនៃការធ្លាក់នេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ប៉ុន្តែមន្ត្រីអាកាសចរណ៍ស៊ីវិលម្នាក់បានប្រាប់រ៉យទ័រថា យន្ដហោះនេះប្រហែលជាមិនអាចទម្លាក់ជើងយន្តហោះរ​បស់ខ្លួនចុះក្រោមបានទេ។

ហើយរូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ហាក់ដូចជាបង្ហាញស្នាមអុជខ្មៅ (ស្នាមទុស្សេអគ្គិសនី) នៅក្រោមតួម៉ាស៊ីនទាំងពីរ ខណៈដែលគេពុំឃើញមានជើងយន្តហោះទម្លាក់ចុះមកក្រោមនោះឡើយ៕ ប្រភព៖ BBC លីង

 

adverise with khmeread