បើកម៉ូតូដួលឡានបើកមកពីក្រោយកិនស្លាប់បុរសម្នាក់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងម៉ូតូខូចខាត ធ្ងន់០១គ្រឿងកើតឡើងនៅថ្ងៃសុក្រ ទី២២ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៧ និង៥១នាទីយប់នៅលើផ្លូវជាតិលេខ១ក្នុងគីឡូម៉ែត្រលេខ៤២-៤៣ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ​​ ខេត្តកណ្តាល​។

ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូម៉ាក HONDA  DREAM  សេ125 ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GA-9179 បើកបរដោយ ឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រជីផ្កាយប្រាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ម៉ូតូខូចធ្ងន់០១គ្រឿងបើកមានទិសដៅពីភ្នំពេញអ្នកទៅលឿង។ 

ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូម៉ាក HONDA DREAM សេ125ពណខ្មៅ ផ្លាកលេខភ្នំពេញ 1GA -9179 បានដួលនៅលើថ្នល់ជាតិចំកណ្តាលថ្នល់ ហើយងើបអង្គុយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA LEXUS 470 ពណ៌ស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខភ្នំពេញ 2K-7768 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញបានបុកម៉ូតូ និងអ្នកបើកម៉ូតូនោះបណ្តាយឱ្យស្លាប់អ្នកបើកបរម៉ូតូនិងខូចម៉ូតូស្ទើរទាំងស្រុង។

ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍សហការជាមួយកម្លាំងប៉ូលិសជំនាញបានដេញ តាមឃាត់រថយន្តបង្កតែមិនទាន់ហើយ អ្នកបើកបរបានបើករថយន្តមកចតចោល នៅចំណុចភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់ ។

ឯសពជនរងគ្រោះត្រូបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯម៉ូតូខូចខាតជំនាញវាស់វែងរួចយកទៅទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយបន្តតាមនីតិវិធី។

ប៉ូលិសបន្តថា​ ករណីនេះបណ្តាលមកពីអ្នកបើកម៉ូតូឈ្មោះ ហាន ម៉ាប់ បើកម៉ូតូដួលខ្លួនឯងងើបមិនរួចស្របពេលរថយន្តមកដល់បានបុកបន្ថែម បណ្តាលឱ្យស្លាប់និងខូចម៉ូតូធ្ងន់។ ចំណែកអ្នកបើកបររថយន្តធ្វេសប្រហែសមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ បុកហើយបើករត់គេចចេញពីកន្លែងកើតហេតុមិនឈប់ទទួលខុសត្រូវ៕

adverise with khmeread