រដ្ឋមន្រ្តីការបរទេសអាមេរិកថ្កោលទោសច្បាប់ថ្មីរបស់ចិនដាក់លើហុងកុងថា "កណ្តឹងមរណៈ"

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានថ្កោលទោសផែនការរបស់ប្រទេសចិន ក្នុងការដាក់ចេញនូវច្បាប់សន្តិសុខថ្មីមួយនៅក្នុងទីក្រុងហុងកុង ដោយបានហៅវាថាជា "កណ្តឹងមរណៈ" សម្រាប់សេរីភាពរបស់ទីក្រុងមួយនេះ។

ប្រទេសចិនកំពុងស្វែងរកការអនុម័តច្បាប់មួយ ដែលនឹងហាមឃាត់ "ការក្បត់ជាតិ ការញុះញង់ ការបះបោរ និងការធ្វើវិទ្ធង្សនា" នៅក្នុងទីក្រុងហុងកុង។

ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះនឹងដកសិទ្ធិរបស់ហុងកុង ដែលខ្លួនមានយ៉ាងពេញចិត្តនាពេលបច្ចុប្បន្ន ដែលមិនត្រូវបានគេឃើញនៅប្រទេសចិនដីគោក។

លោក Pompeo បាននិយាយថា ការសម្រេចចិត្តដើម្បីរំលងសមាជិកសភាហុងកុងនេះ គឺជាការបដិសេធនឹង "ឆន្ទៈរបស់ប្រជាជន"។

លោក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា "សហរដ្ឋអាមេរិកទទូចយ៉ាងមុតមាំដល់ទីក្រុងប៉េកាំងឱ្យពិចារណាឡើងវិញនូវសំណើដ៏មហន្តរាយរបស់ខ្លួន គោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងគោរពយ៉ាងខ្លាំងទៅលើស្វ័យភាព ស្ថាប័នប្រជាធិបតេយ្យ និងសេរីភាពស៊ីវិលរបស់ក្រុងហុងកុង"។

ការធ្វើអន្តរាគមន៍របស់លោក Pompeo ទំនងជាធ្វើឱ្យរដ្ឋាភិបាលចិនខឹងសម្បារយ៉ាងខ្លាំង ដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែមានភាពតានតឹងខ្លាំងឡើងនាពេលថ្មីៗនេះ ដោយសារជម្លោះទាក់ទងនឹងពាណិជ្ជកម្ម និងវីរុសរាតត្បាតកូរ៉ូណា៕ ប្រភព៖ BBC

 

adverise with khmeread