ខ្សែការពារ Adrian Mariappa របស់ក្លឹប Watford តេស្តឃើញវីរុសកូរ៉ូណា

        ខ្សែការពារ Adrian Mariappa​របស់​ក្លឹប Watford បាន​បង្ហើបប្រាប់ពី​ភាពតក់ស្លុត​នៅពេល​ធ្វើ​តេស្ត​រកឃើញថា ខ្លួនមានផ្ទុក​វីរុស​កូរ៉ូណា។កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​បានអះអាងថា “​ចាប់តាំងពី​ខ្ញុំ​ទទួល​បា​ន​លទ្ធផល​វិជ្ជមាន​កាល​ពីថ្ងៃអង្គារ​ ខ្ញុំ​អង្គុយ​ញីក្បាល​ព្យាយាម​រកនឹកថា តើ​ខ្ញុំ​បាន​ឆ្លង​វីរុស​នេះតាម​របៀប​ណា”។

        Adrian បាន​និយាយថា “​វាគឺជា​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដោយសារតែ​ខ្ញុំ​មិនបាន​ចាកចេញពី​ផ្ទះនោះទេ ក្រៅពី​ធ្វើ​ការ​ហាត់ប្រាណខ្លះនោះ និង​ដើរ​ជាមួយ​ក្មេងៗ​។ ភាគច្រើន​ ខ្ញុំ​នៅ​ផ្ទះនិង​ហាត់ប្រាណជា​ប្រចាំ។​ ជីវិត​របស់ខ្ញុំ​គឺស្ងាត់​ស្ងៀម​។​គ្មាន​ពិធីជប់លៀង​ឬចេញទៅក្រៅ​នោះទេ ដូច្នេះ​ខ្ញុំ​ពិតជា​មិនដឹងពីរៀប​ឆ្លង​វីរុស​នេះទេ”។

        ស្របពេល​ Adrian ​កំពុង​ស្ថិតនៅ​ដាច់ដោយ​ឡែក​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ គ្រូបង្វឹកលោក Nigel Pearson អះអាងថា លោក​គាំ​ទ្រ​ក្រុម​របស់​លោក​ពេញ​ទំហឹង​ បន្ទាប់ពី​កីឡាករ​បួនរូប​បាន​ចូល​រួម​ជាមួយ​ប្រធាន​ក្រុម Troy Deeney ដើម្បីធ្វើ​ការ​ហ្វឹក​ហាត់​ដាច់ដោយឡែក។

        មន្ត្រី​នៅ​ក្របខណ្ឌ EPL បាន​អះអាងថា ការ​ប្រកួត​នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​ នៅពេល​វា​មាន​សុវត្ថិភាព៕

adverise with khmeread