កីឡាករ N`Golo Kante ទទួលបានការអនុញ្ញាតឲ្យសម្រាកពីការហ្វឹកហាត់

ខ្សែបម្រើ N’Golo Kante ត្រូវបានអនុញ្ញាតឲ្យសម្រាកនៅ​ថ្ងៃទី​២​ជាមួយ​ក្រុម​ Chelsea​ ដោយសារតែ​បារម្ភ​នៅពេលក្របខណ្ឌ​​ EPL ​ចាប់ផ្តើម​ឡើង​វិញ​។កីឡាករសញ្ជាតិ​បារាំង​រូបនេះបាន​វិលត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់​ Blues Cobham វិញ បន្ទាប់ពី​ធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូរ៉ូណា​។

        ប៉ុន្តែ​ខ្សែ​បម្រើ​រូបនេះ​នៅតែមាន​ការ​បារម្ភ​ជុំវិញ​ថា តើ​ការ​វិលត្រឡប់​មក​វិញនេះ​មាន​សុវត្ថិភាព​ដែរឬយ៉ាងណា​ ដោយ​សារតែ​ស្ថានភាព​បច្ចុប្បន្ន​ហើយគ្រូបង្វឹកក្រុម Chelsea ​លោក Frank Lampard បាន​ផ្តល់​ការ​យល់ព្រម​ឲ្យ​កីឡាករ​រូបនេះ​អវត្តមាន​ពី​ការ​ហ្វឹក​ហាត់កាលពីថ្ងៃពុធ។

        Kante ខ្លួន​ឯងក៏​មាន​បញ្ហា​សុខភាព​គួរ​ឲ្យ​បារម្ភ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៨​ នៅពេល​កីឡាករ​រូបនេះ​សន្លប់​នៅចំពោះមុខ​មិត្ត​រួម​នៅលើ​ទីលាន​ប្រកួត​។ កា​រធ្វើតេស្ត​បង្ហាញថា កីឡាករ​រូបនេះ​គ្មាន​បញ្ហា​បេះដូង​ទេ ប៉ុន្តែ​កីឡាករ​រូបនេះបាន​ខកខាន​ការ​ប្រកួត​បន្ទាប់៕

adverise with khmeread